បញ្ជូន​ខ្លួន​អតីត​ក្រុមប្រឹក្សា​គណៈបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​មោងឫស្សី​ម្នាក់​ទៅ​តុលាការ​

201
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​រសៀល​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នគរបាល​ស្នងការ​ខេត្ត បាន​បញ្ជូន​ខ្លួន​អតីត​ក្រុមប្រឹក្សា​គណៈបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​មោងឫស្សី​ម្នាក់​ទៅ​តុលាការ​។

​លោក ម៉ៅ ហ៊​ត មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោងឫស្សី បានឱ្យដឹងថា អតីត​ក្រុមប្រឹក្សា​គណៈបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​មោងឫស្សី ដែល​ជាប់​ពាក់ព័ន្ធ​បទ​រួមគំនិត​ក្បត់ជាតិ ឈ្មោះ អ៊ុត ជឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​បច្ចុប្បន លោក អ៊ុត ជឿន ត្រូវបាន​ប៉ូលិស​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ក្រោយពេល​សារភាពថា ខ្លួន​ពិតជា​ធ្វើជា​អតីត​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​មោងឫស្សី​ពិតមែន​៕ ល​