បញ្ជូន​ខ្លួន​អតីត​អភិបាល​ខេត្តតាកែវ​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម​ទៅ​តុលាការ​មុននេះ​

1153
ចែករម្លែក
លោកឡាយវណ្ណៈពេលបញ្ជូនដល់តុលាការ

ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ប៉ូលិស បាន​បញ្ជូន​ខ្លួន​លោក ឡាយ​វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​ទៅដល់ តុលា​ការ​សាលាដំបូង​រាជធានី​ហើយ​កាលពីមុន​ម៉ោង​បី​រសៀល​ថ្ងៃទី​២​ខែមេសា​នេះ​ក្រោម​ការការពារ​យ៉ាង​ម៉ត់ចត់​។​លោក​បាន​ជាប់​សង្ស័យ​ក្នុង​បទ​ឃាតកម្ម​លើ​ស្ត្រី​ស្អាត​ចេ​វ សុ​វ​ឌ្ឍ​នា​ក្នុងភូមិ​គ្រឹះ​នៃ​ខេត្តតាកែវ​។​

រថយន្តនាំខ្លួនលោកឡាយវណ្ណៈមកតុលាការ(រូបឆាយានាថ)

​ដោយ​មិន​បង្អង់​យូរ​លោក​ត្រូវបាន​បញ្ជូន​ភ្លាមៗ​ចូលទៅក្នុង​បន្ទប់​សាកសួរ​របស់​ព្រះរាជអាជ្ញា​អម​អយ្យការ​តុលា​ការ​​សាលាដំបូង​ដែលមាន​លោក សៀង សុខ ព្រះរាជអាជ្ញារង​រង់ចាំ​នៅ​ទីនោះ​ជា​ស្រ​ច​។​

​ចំណែក​ជនសង្ស័យ​៥​នាក់​រួមមាន​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវជា​បងប្រុស​បង្កើត​លោក​ឡាយ វណ្ណៈ ក៏​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់លោក​ព្រះរាជអាជ្ញារង សៀង សុខ ដែរ​។

​លោក ឡាយ វណ្ណៈ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួននៅមុខ​វិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ស្ថិតនៅ​ចំងាយ ប្រមាណ​១៥០​ម៉ែត្រ ពី​កន្លែង​ប្រារព្ធ​ពិធី​ផ្ទេរ​ប្រធាន​បក្ស​ខេត្ត កាលពី​រសៀល​ថ្ងៃទី​១ ខែ​មេសា ។លោកត្រូវបាន​នាំខ្លួន​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន របស់លោក​សៀង សុខ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​ប៉ូលិស​បាន​នាំខ្លួន​លោក​ឡាយ វណ្ណៈ​មកកាន់​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ដដែល​។​

​ដីកា​បញ្ជា​បញ្ជាក់ថា លោក ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​មន្ត្រី​ក្រសួងមហាផ្ទៃ (​អតីត​អភិបាល​ខេត្តតាកែវ​) ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​២ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវ​មក​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​សាកសួរ​ពី​ដំណើររឿង ឃាតកម្ម កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ​។​

​លោក ឡាយ វណ្ណៈ បានសារភាពកាលពីថ្ងៃទី៣១ខែមីនាថា លោកមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ដោយ​ចងក​ក្នុង​វីឡា​មួយកន្លែង នៅ​ក្រុង​ដូន​កែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ​។​

​លោក ឡាយ វណ្ណៈ ជា​ជនសង្ស័យ​ទី​៦​ហើយ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ការស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​។ ជនសង្ស័យ​៥​នាក់​ផ្សេងទៀត រួមមាន លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​, ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ។

ព័ត៌មានអំលិតថែមទៀតនឹងជូននៅពេលក្រោយ​៕​មន

 

#