បញ្ជូន​ចិន​៣​នាក់​ទៅ​តុលាការ​ករណី​នាំ​លុយ​មិន​ប្រក្រតី​ពី​ហុងកុង​ចូល​កម្ពុ​ជាជាង​៣,៥​លាន​ដុល្លារ

334
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៩​នេះ​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​បាន​បញ្ជូន បុរស ជនជាតិ ចិន​៣​នាក់​ទៅ​អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី សាកសួរ ករណី នាំ ចូល​លុយ​ជាង​៣,៥​លាន​ដុល្លារ​អាមេរិក​ដោយមាន​ប្រភព​មិន​ច្បាស់លាស់​មក អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់ការ តាម ច្បាប់ ។

​ប៉ូលិសអន្តោប្រវេសន៍​បានឱ្យដឹងថា​ជនសង្ស័យ​ទី​១៖​ឈ្មោះ​WangShiping​កាន់​លិខិតឆ្លងដែន​លេខ​EC9259330 មុខរបរ មិន​ពិតប្រាកដ​, ។​ទី​២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខ​ED4367915 មុខរបរ​មិន​ពិតប្រាកដ​និង​ទី​៣៖​ឈ្មោះ​ZhangJian​កាន់​លិខិតឆ្លងដែន​លេខ​E35414034​មិនមាន​លិខិតឆ្លងដែន ជាប់​ខ្លួន មុខរបរ​មិន​ពិតប្រាកដ​។​

​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​កម្លាំង​នគរបាល​អន្ដោប្រវេសន៍​និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ប្រចាំ​នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៩​ខណៈ​កំពុង​នាំ​លុយ​ចំនួន​៣.៥២០.០០០​ដុល្លារ​ដោយ​ពុំមាន​ការបញ្ជាក់​ពី​ប្រភព​ហរិញ្ញវត្ថុ​ច្បាស់លាស់​ពី​ទីក្រុង​ហុងកុង​ចូលមក​ប្រទេស​កម្ពុជា​។

​ក្រោយពី​ការត្រួតពិនិត្យ​ឯកសារ​រួច​ជនជាតិ​ចិន​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ចាត់វិធានការ​តាម​នីតិវិធី ក្នុង​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហរិ​ញ្ញ​ប្ប​ទាន​ភេរវកម្ម ព្រមទាំង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជាធរ​មាននៅ​កម្ពុជា​៕S/​