បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ទៅ​សាលាដំបូង ដោយ​បើករថយន្ដ​គ្មាន​បណ្ណ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​

809
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: នៅ​រសៀល ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ដោយ​ចោទ​ពីបទ គ្មាន​បណ្ណ​បើកបរ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។

​គួរ​បញ្ជាក់ថា គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ លើផ្លូវ​បេតុង ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រវាង រថយន្ត និង​ម៉ូតូ បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​១​នាក់​រងរបួស​ធ្ងន់​។​

​បុរស​ជនជាតិ​ចិន​នោះ​ឈ្មោះ ហ្វុ​ង ជី​ហ្វ៊ូ ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​ធ្វើ​សំណង់ ស្នាក់នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង រយៈពេល​៤​ខែ បើករថយន្ត​ម៉ាក FORD RANGER ពណ៌​ទឹកប្រាក់ ពាក់​ស្លាកលេខ​ភ្នំពេញ ​2U 8184៕ ល​