បញ្ជូន​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​ចរាចរណ៍ ទៅ​សាលាដំបូង

275
ចែករម្លែក
  • 1
    Share

ដោយ​៖ វណ្ណៈ /
​ព្រះសីហនុ​៖ បុរស​ជនជាតិ​ចិន​មួយរូប ដែល​បើកបរ​រថយន្ត បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះពាល់​ដល់​អ្នកដទៃ ក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​នគរបាល ចរាចរណ៍ ខេត្ត​ព្រះសីហនុ បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី សុខា ស្នងការរង​នគរបាល ខេត្ត​ព្រះសីហនុ ទទួលបន្ទុក សណ្តាប់ធ្នាប់​សាធារណៈ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ LI XIAOGANG ជនជាតិ​ចិន អ្នកបើកបរ​រថយន្ត LEXUS RX330 ដែល​បង្ក​ឲ្យ​មាន គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​រងរបួស​អ្នកដទៃ កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០ នាទី​យប់ លើផ្លូវ ២ ធ្នូ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ពេលនេះ នគរបាល ចរាចរណ៍ ខេត្ត​ព្រះសីហនុ សម្រេច​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​ហើយ​៕​v

បុរសជនជាតិ​ចិន​ ឈ្មោះ LI XIAOGANG ពាក់ព័ន្ធ​បទល្មើស​ចរាចរណ៍
បុរសជនជាតិ​ចិន​ ឈ្មោះ LI XIAOGANG ពាក់ព័ន្ធ​បទល្មើស​ចរាចរណ៍
បុរសជនជាតិ​ចិន​ ឈ្មោះ LI XIAOGANG ពាក់ព័ន្ធ​បទល្មើស​ចរាចរណ៍