បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរ​ទៅ​តុលាការ​

1118
ចែករម្លែក

ដោយៈ​បូព៌​ព្រឹក្ស​/​ព្រះសីហនុៈ​នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​២៧ ខែឧសភា នេះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត ជនជាតិ​ចិន​ម្នាក់ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ។​នេះ​បើតាម​គេហទំព័រ​នគរបាលជាតិ​បញ្ជាក់​។​

បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរ​ទៅ​តុលាការ​(រូបនគរបាលជាតិ)

​ប្រភព​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​ជនជាតិ​ចិន​រូបនេះ​ទេ​តែ​បាន​រំលឹកថា​បុរស​នេះ​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរ​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២១០-២១១ ស្ថិតនៅ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រវាង រថយន្ត និង ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង រងរបួស​បាក់ជើង​ពីរ​នាក់ ៕​មន​