បញ្ជូន​ជនជាតិ​អាមេរិក​ម្នាក់​ទៅ​មណ្ឌល​បណ្តេញចេញ​ករណី​ស្នាក់នៅ​ហួសកំណត់​

776
ចែករម្លែក

​ដោយ ​:​ អង្គរតូច​/​សៀមរាប ៖ ​បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បញ្ជូនទៅ​មណ្ឌល​បណ្តេញចេញ ក្រោយ​រកឃើញ មក​ស្នាក់នៅ​ហួស​ទិដ្ឋាការ​ជាង​២​ឆ្នាំ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​ជា គឹម​សាន ស្នងការ​ង​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១២ ​ខែតុលា​នេះ បាន​ថ្លែងឲ្យដឹងថា ​មាន​ករណី​ជនបរទេស​លួច​ស្នាក់នៅ​ដោយ​ខុសច្បាប់ ​(​លើ​ល​ទិដ្ឋាការ​ជាង​ពីរ​ឆ្នាំ​)​។

លោក​បន្តថា ករណីនេះ​គឺ​បាន​រកឃើញ​កាលពី​ថ្ងៃទី​៨ ​ខែតុលា ​និង​បាន​បញ្ជូនទៅ​មណ្ឌល​បណ្តេញចេញ រួចហើយ ដើម្បី​ចាត់ការ​បន្ត​។​

លោក​បាន​បញ្ជាក់ថា ជនបរទេស​រូបនេះ​មាន ឈ្មោះ ARCHBALD FRANK EFRAN WILLIAM ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨០ ជនជាតិ អាមេរិក សញ្ជាតិ អាមេរិក មុខរបរ​គ្មាន​កាន់​លិខិតឆ្លងដែន​លេខ ៥៣៨៤៨៨៨៨៩ ទិដ្ឋាការ​ផុតកំណត់​១១-០៨-២០១៦៕​B/