បញ្ជូន​ជនដៃដល់ បួន​នាក់ មក​តុលាការ ពីបទ​ហិង្សា មាន​ស្ថាន​ទម្ងន់ទោស​

327
ចែករម្លែក
  • 4
    Shares

​ដោយៈ​គ្រញូង​
​បាត់ដំបងៈ កាលពី​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​បញ្ជូន​ជនដៃដល់ បួន​នាក់ មក​តុលាការ ពីបទ​ហិង្សា មាន​ស្ថាន​ទម្ងន់ទោស (​ដេញ កាប់ ចាក់​គ្នា​យ៉ាង​សាហាវ​) បណ្ដាលឱ្យ​របួសធ្ងន់ ពីរ​នាក់ ហើយ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៩:៣០ នាទី យប់​ថ្ងៃទី​៩ ខែមេសា នៅ​ចំណុច​មុខ​រតនាគារ​ខេត្ត ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។​

​លោក ឈឿង គឹម​សុង នាយការិយាល័យ​ស្តីទី ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទាំង​បួន​នាក់​នោះ មាន ១- ឈ្មោះ គា សុខ​គីម អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ស្រម៉ ឃុំ​ឈើទាល ស្រុក​បាណន់​, ២- ឈ្មោះ ណា ថា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​បាណន់ ឃុំ​ក​ន្ទឺ ២ ស្រុក​បាណន់ និង​៣-​ឈ្មោះ ហង្ស ភាព អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង (​យុវជន​ទាំងបី​នាក់​នេះ មានមុខ​របរ មិន​ពិតប្រាកដ​) និង​ម្នាក់ទៀត មិនទាន់​ស្គាល់​ឈោះ​នៅឡើយ ។​

ជនរងគ្រោះ​ ដេកពេទ្យ

​ដោយឡែក លោក ឆាង វណ្ណ​ឆៃ បានឱ្យដឹងថា កម្លាំង​អធិការ​ក្រុង​បាត់ដំបង និង​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ដេញ​ស្ទាក់​ឃាត់ខ្លួន ជនសង្ស័យ​បាន​ភ្លាមៗ បន្ទាប់ពី​ពួកគេ បាន​ប្រើប្រាស់​ដាវ និង​កាំបិត ដេញ​កាប់​គ្នា បណ្ដាល​ឲ្យ​ក្រុម​ក្មេង​អន្ធពាល​ម្ខាង​ទៀត រងរបួស​ពីរ​នាក់​។ អ្នករបួស​ទាំងពីរ នាក់ នោះ​មាន​៖ ១-​ឈ្មោះ ឃ្លឿ​ត សំណាង រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណន់ (​រងរបួស ត្រង់ ក ផ្នែក​ខាងឆ្វេង​) ២-​ឈ្មោះ ធួ​ក វិភាព (​រងរបួស ត្រង់​ថ្គាម​ខាងស្តាំ​)​ រស់នៅ​ភូមិ​ព្រែក​តា​ញ្ច្រែ​ង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ យុវជនពីរនាក់នេះ មានអាយុ១៩ឆ្នាំ និងមានមុខរបរ មិន​ពិតប្រាកដ ដូចគ្នា ។​

ជនសង្ស័យ ​ជាប់​ខ្នោះ

​លោកនាយ​ការិយាល័យ​ស្តីទី បាន​ឲ្យ​ដឹង​ដែរ​ថា តាមពិត ពួកក្មេង​អន្ធពាល ទាំង​២​ក្រុម​នោះ ដែល​ប្រយុទ្ធ​គ្នា យ៉ាង​ឃោរឃៅ​នោះ មាន​របួស​ដូចគ្នា តែ​ក្រុម ដែល​ឈ្នះ របួសស្រាល រីឯ​ក្រុម​ដែល​ចាញ់ របួសធ្ងន់ ។ បច្ចុប្បន្ន ក្រុម​អ្នករបួសធ្ងន់​ទាំងពី​នាក់ ត្រូវបាន​យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

ចំណែក​ក្រុម​ក្មេង​ទំនើង ទាំង​បួន​នាក់ ត្រូវបាន​ការិយាល័យ​ជំនាញ បញ្ជូន​ខ្លួន​មក​តុលាការ ពីបទ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕v

ជនសង្ស័យ ​ជាប់​ខ្នោះ
#