បញ្ជូន​ជនសង្ស័យ​បីនាក់​រួម​និង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការ​

672
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​រួម​និង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការ​ក្រោយពេល​កម្លាំង​នគរបាល ស្រុក ភ្នំព្រឹក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំព្រឹក​បាន ធ្វើការ បង្ក្រាប ជាក់ស្តែង​ករណី​រក្សាទុក​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​កាលពី​រសៀល​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ ឃុំ​ភ្នំព្រឹក​ស្រុក​ភ្នំព្រឹក​។​

​លោក វរសេនីយ៍ត្រី សា រ៉េ ត . វិ សេដ្ឋ អធិការ ស្តីទី នគរបាល ស្រុក ភ្នំព្រឹក បានឱ្យដឹង ថា ជនសង្ស័យ​ទាំង​៣ នាក់ មាន ១. ឈ្មោះ ដ ន . រដ្ឋ ភេទ ប្រុស អាយុ ២០ ឆ្នាំ ។​២. ឈ្មោះ ម៉ ន . សុ មៀន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ និង ៣. ឈ្មោះ ស្រ៊ា ង . ស៊ុន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ។

សមត្ថកិច្ច បាន ធ្វើការ ដកហូត វត្ថុ តាង ថ្នាំ ញៀន ប្រភេទ មេ តំ ហ្វេ តា មីន ( ម៉ា ទឹកកក ICE) ចំនួន ២ ថង់ ទូរស័ព្ទ ដៃ ០៣ គ្រឿង និង ម៉ូតូ ១ គ្រឿង ។ ករណី នេះ ជនសង្ស័យ និង វត្ថុ តាង សមត្ថកិច្ច ជំនាញ កំពុង កសាង សំណុំរឿង បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/