បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

131
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​ព្រមទាំង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការខេត្ត​ពីបទ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង​ជំនាញ​សហការ​ជាមួយ​នគរបាល​ស្រុក​ឃាត់ ខ្លួន​បាន​នៅ ចំណុច ភូមិប វេ ល ២ ឃុំ ប វេ ល ស្រុក ប វេ ល ខេត្តបាត់ដំបង កាលពី ថ្ងៃ ទី ៨ ខែតុលា ឆ្នាំ ២០១៩ ។

​លោក​សុខ​សារិន​អធិការនគរបាល​ស្រុក​ប​វេ​ល​បានឱ្យដឹងថា ជនសង្ស័យ ទាំងបី​នាក់​រួម មាន ៖ ១​ឈ្មោះ ម៉ៅ មឿ ត ហៅ ណ យ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ។ ២.​ឈ្មោះ ហន វាសនា ភេទ ប្រុស អាយុ ២១ ឆ្នាំ នៅ ភូមិ ព្រៃ ខ្ពស់ ឃុំ ព្រៃ ខ្ពស់ ស្រុក ប វេ ល ខេត្តបាត់ដំបង ។

ដកហូត វត្ថុ តាង រួម មាន ៖ ថ្នាំ ញៀន ប្រភេទ មេ តំ ហ្វេ តា មីន ( ICE​ម៉ា ទឹកកក )៦ កូន ថង់ ទម្ងន់ ០,៦៦ ក្រាម , ទូរស័ព្ទ ១ គ្រឿង ស៊េរី ចាស់ , ម៉ូតូ ១ គ្រឿង ពណ៌ ខ្មៅ គ្មាន ស្លាក លេខ ( ចាស់ មិន ប្រក្រតី ) ។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​ឃុំ​ជា​មូ​គ្នា​ព្រមទាំង​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE​ម៉ា​ទឹកកក​)​ចំនួន​២៨​ថង់​តូច​ទម្ងន់​៦,១២​ក្រាម​និង​ទូរស័ព្ទដៃ​១​គ្រឿង​៕S/

​ ​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ទាំងបី​នាក់​និង​វត្ថុតាង​