បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅកាន់​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​ស្រុក​ស្នួល​

534
ចែករម្លែក

​ដោយ​ : ​សេង​ឃួន​/ខេត្តក្រចេះ ៖ ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នឹង​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​និង​រក្សាទុក​នៅ​សារធាតុ​ញៀន​ជាមួយ​វត្ថុតាង​មួយចំនួន​ទៅកាន់​តុលាការ​តុលាការ​នៅ​សៀ​ល​ថ្ងៃទី​០១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជាក់ថា​ដោយមាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​គ្រញូង​សែន​ជ័យ​បានធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ ​នូវ​សារធាតុ​ញៀន​០១​ករណី នៅ​ចំនុច​គីឡូម៉ែត្រ​១២៨ ភូមិ​គ្រញូង​សែន​ជ័យ​ជើង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​កា​ពីថ្ងៃ​ទី​៣១​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ជំនាញ​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ចំនួន​៣​នាក់​មានឈ្មោះ​ ១.​ឈ្មោះ រស់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​គ្រញូង​សែម​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​។​
២.​ឈ្មោះ ណៃ សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​ស៉ី​ម៉ា ខេត្ត​មណ្ឌល​គី​រី​។​ ៣.​ឈ្មោះ អ៊ំ លឹម ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​ស៉ី​ម៉ា ខេត្ត​មណ្ឌល​គី​រី​។​
​ក្នុងពេល​នោះដែរ​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​នឹង​ឆែកឆេរ​រកឃើញ​វត្ថុតាង​រួមមាន​: ម្សៅ​ក្រាម​ពណ៌​ស ញៀន​ម៉ា​ទឹកកក​ចំនួន​០៣​កញ្ចប់ (០១​កញ្ចប់​ធំ​, ០២​កញ្ចប់​តូច​), បំពង់​កែឆ្នៃ​សម្រាប់​ចូក​គ្រឿងញៀន​ចំនួន​០១, ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​, ដាវ​កែឆ្នៃ​០១​ដើម​, ទូរ​សព្ទ័​ចំនួន​០២​គ្រឿង ប្រាក់​ចំនួន​១៧​ម៉ឺន​រៀល​។

មន្ត្រី​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រូប​នោះ បាន​បន្តទៀត​ថា ប​ច្ចុ​ប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​ខាងលើ ​រួមជាមួយ​វត្ថុតាង​មួយចំនួន​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន ​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​០១ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕B/