បញ្ជូន​ជនសង្ស័យ​ប្រាំបី​នាក់​ទៅ​តុលាការ​ក្រោយពី​ឃាត់ខ្លួន ករណី​ជួញដូរ​គ្រឿងញៀន

183
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី ៦ ខែមករា​ឆ្នាំ​២០១៩ សហការ​ជាមួយ​កំលាំង​នគរបាល​មូលដ្ឋាន ឃាត់ខ្លួន​ជន​សង្ស័យ​​ចំនួន​៨ នាក់​។​

នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន លោក​វរសេនីយ៍ឯក ​អ៊ុ សា​អាត បានឲ្យដឹងថា​ជន​ដែល​ឃាត់ខ្លួន ​ទី​១.​ឈ្មោះ យូ អេង​លី ភេទ​ប្រុស ឆ្នាំ​កំណើត២០០២​មុខរបរ​គ្មាន​។ ​ទី​២.​ឈ្មោះ​តែម សា​រ័ត្ន​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៥ មុខរបរ​គ្មាន​។​ ទី​៣.​ឈ្មោះ មាន ឆ​វ័​ន្ត​ ភេទ​ប្រុស ឆ្នាំ​កំណើត១៩៩៤​មុខរបរ គ្មាន​។ ​ទី​៤.​ឈ្មោះ ញិ​ប នី​ភេទ​ប្រុស​ឆ្នាំ​កំណើត១៩៨៤​មុខរបរ​ជាងកាត់សក់​។​ ទី​៥.​ឈ្មោះ លាង ប៊ុន​ធី​ភេទ​ប្រុស​ឆ្នាំ​កំណើត១៩៨៤ ​មុខរបរ​ជាង​ជួសជុល​ម៉ូតូ​។ ​ទី​៦.​ឈ្មោះ ចាន់ ស៊ី​វួ​យ ភេទ ប្រុស​ឆ្នាំ​កំណើត ១៩៨៤ មុខរបរ​ជាងផ្សារដែក​។ ​ទី​៧.​ឈ្មោះ ឃា​ប សុ​គន់ ភេទ​ប្រុស​ឆ្នាំ​កំណើត១៩៩៩ មុខរបរ​ជាងផ្សារដែក​។​ ទី​៨.​ឈ្មោះ មាន សុជា ភេទ​ប្រុស ​ឆ្នាំ​កំណើត ១៩៩៨​មុខរបរ​ជាងផ្សារដែក​។ ពួកគេ​មាន​ទីលំនៅ​ភូមិ​ជ្រោយ​នាង​ងួន ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ​ខេត្ត​សៀម រាប​និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​លោក​បន្តថា ពេល​ចាប់ខ្លួន​ដកហូត ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០៦​កញ្ចប់​ស្មើនឹង​ទម្ងន់ ១២,៦ក្រាម ឧបករណ៍ប្រើប្រាស់​និង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ទូរស័ព្ទដៃ​ចំនួន​១០ គ្រឿង​។ បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​៨ ​ខែមករា​ ឆ្នាំ២០១៩ ​ដើម្បី​បន្ត​និតិ​វិធី​៕​B/