បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​មួយ​ហ្វូង​ពាក់ព័ន្ធ​ថ្នាំញៀន​ទៅ​តុលាការ​

975
ចែករម្លែក
ជនសង្ស័យ​១៧​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ (​ណូ​រ៉ា​)​

​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៃ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ១៧​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម​និង​ថ្នាំញៀន​ចំនួន ២០​កញ្ចប់​ប្រភេទ​ម៉ា​ទឹកកក នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ ។

​មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង ១៧​នាក់​នោះ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​គ្នា​ក្នុង​រយៈពេល ០២​ថ្ងៃ​ជាប់​គ្នា ក្នុងនោះ​មាន​១.​ឈ្មោះ ឈៀង សារី ភេទ​ស្រី អាយុ ៥៦​ឆ្នាំ , ២.​ឈ្មោះ សុខ រី ហៅ​ទ្រី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ , ៣.​ឈ្មោះ យ៉ៅ សុខន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ , ៤.​ឈ្មោះ លី រឹទ្ធី​ជ័យ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ , ៥.​ឈ្មោះ លី បញ្ញា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ , ៦.​ឈ្មោះ ហ៊ុយ សុធា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​២១:០០​នាទី នៅ​ចំណុច ភូមិ​២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រួម និង​ក្រាម​ពណ៍​ស​ថ្លា​ចំនួន ០៤​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)

​ជនសង្ស័យ​ទី​៧.​ឈ្មោះ ដូ យ៉ាំង​ធូ​វ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ , ៨.​ឈ្មោះ សុខ វី​រ៉ា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ , ៩.​ឈ្មោះ ពេជ្រ បញ្ញា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ , ១០.​ឈ្មោះ គ្រឿន វណ្ណៈ ហៅ​ភ័ណ្ណ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ , ១១.​ឈ្មោះ គីម ស្រី​ណែ​ត ភេទ​ស្រី អាយុ​៣០ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទូល​គោក ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន បាន កាលពី​ថ្ងៃទី​ថ្ងៃទី​២៦ ខែ កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩​និង​៣០​នាទី ចំណុច ផ្ទះជួល ផ្លូវ​៣៣៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រួម និង​ក្រាម​ពណ៌​ស​ថ្លា ០១​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ។​

​បន្ទាប់ពី​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន រហូតដល់​វេលា ម៉ោង​១២​និង​៥០​នាទី ថ្ងៃ​ដដែល កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ប្រុស​ស្រី​០៦​នាក់ ផ្សេងទៀត រួម និង​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ចំនុច ផ្ទះ​គ្មាន​លេខ ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​រួមមាន​១.​ឈ្មោះ នុត មុំ ភេទ​ស្រី អាយុ ៦៥​ឆ្នាំ , ២.​ឈ្មោះ ពេជ្រ សុខ​ជា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ , ៣.​ឈ្មោះ ជា ហេង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ , ៤.​ឈ្មោះ ហ៊ុន សុខ​វណ្ណា ភេទ​ប្រុស អាយុ ២១​ឆ្នាំ , ៥.​ឈ្មោះ ឈួន ស្រី​នី ភេទ​ស្រី អាយុ ២០​ឆ្នាំ និង​៦.​ឈ្មោះ លី ថុ​នា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ៕ ដោយ ៖ ណូ​រ៉ា​