បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​បីនាក់ និង​ថ្នាំញៀន​ជិត​២​ពាន់​គ្រាប់​ទៅ​តុលាការ​

704
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​បីនាក់​ទៅ​តុលាការ​។​

​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​៦​ឧសភា នៅក្នុង​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ជាមួយនឹង​ការ​រឹបអូស​បាន​ថ្នាំញៀន​ជិត ២​ពាន់​គ្រាប់ ដែល​ការបង្ក្រាប​ធ្វើឡើង​ដោយ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​របស់​អធិការ​ស្រុក​ភ្នំព្រឹក ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។​

​ជនសង្ស័យ​ទាំង ៣​នាក់ ១-​ឈ្មោះ ភ្លើង យ៉ង ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ២-​ឈ្មោះ វ៉ាត វង្ស​រស្មី ភេទ​ស្រី អាយុ ២៤​ឆ្នាំ ជា​ប្ដី​ប្រពន្ធ រស់នៅ​ចំណុចកើតហេតុ​ខាងលើ និង ៣- ឈ្មោះ ខេ ង ផល្លា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា​៕ ល​