បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

880
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​ញៀន​ខេត្ត​ បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលា​
​ការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរ​បាល​ស្រុក​កំរៀង​ចាប់ខ្លួនបាន​ពេល​កំពុង​លក់​ចែកចាយ​ជាក់ស្តែង ​នៅ​ចំណុច​ក្រុមទី​៤ ​ភូមិ​ដូង​ឃុំ​បឹងរាំង​ ស្រុក​កំរៀង​ កាលពី​រសៀល​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៨ ។​

លោក​វរសេនីយ៍ឯក​គឹម ពន្លក​អធិការ​នគរ​​បាល​ស្រុក​កំរៀង​បានឱ្យដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច​ ​សុខុន​ស្នងការ​ន​នគរបាល​ខេត្ត​លើ​ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​កម្លាំង​អធិការ​​នគរបាល​ស្រុក​កំរៀង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ១​លើក ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​មាន​១.​ឈ្មោះ យិន យួន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង និង​២.​ឈ្មោះ ហន ហាប់​ហៅ​ពយ​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​នៅ​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​។

ជា​លទ្ធផល​សមត្ថកិច្ច​បានធ្វើ​ការដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY យ៉ាម៉ា​) ចំនួន ២១​គ្រាប់ ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចុច​ពិល ១​គ្រឿង ដប​កែច្នៃ​សម្រាប់​ជក់​ថ្នាំញៀន ១ និង​ដែកកេះ​កែច្នៃ​រួច ២​។​
លោក​ស៊ាន សុ​ណា​ល់​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​ទាំង​២​នាក់​ឆ្លើយ​សារភាព​រួចមក​សមត្ថ​កិច្ច​ជំនាញ​បានរៀបចំ​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕B/