បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​២​ក្រាម​

179

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​២១​គ្រាប់​ទៅ​តុលាការ​។​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​អធិការ​ស្រុក​កំរៀង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ចំណុច​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​កាលពីពេល​ថ្មីៗ​នេះ​ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ទោ​សុខ​និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំងពីរ​នាក់​មានឈ្មោះ​យិន​យួន​អាយុ​៤៥​ឆ្នាំ​ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​យ៉ាម៉ា​(WY​ចំនួន​៨​គ្រាប់​ទម្ងន់​០,៧៦​ក្រាម​)​និង​ទូរស័ព្ទដៃ​១​គ្រឿង​។

​ឈ្មោះ​ហន​ហាប់​ហៅ​ពយ​អាយុ​៣៤​ឆ្នាំ​ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​យ៉ាម៉ា​(WY​ចំនួន​១៣​គ្រាប់​ទម្ងន់​១,២៨​ក្រាម​)​និង​សម្ភារៈ​សម្រាប់​ជក់​ថ្នាំ​មួយចំនួន​។​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​រស់នៅ​ភូមិ ឃុំ​ខាងលើ​ជាមួយគ្នា​។​

​លោកនាយ​ការិយាល័យ​ស្តីទី​បាន​បញ្ជាក់ថា​ក្រោយពេល​ពួកវា​ឆ្លើយ​សារភាព​រួចមក​លោក​​ស្នងការ​ខេត្ត​បាន​ប្ញ្ជា​ឱ្យ​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕S/