បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​អាវុធហត្ថ​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន

381
ចែករម្លែក

​​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​២២​ ខែធ្នូ​ឆ្នាំ​២០១៨​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​អាវុធហត្ថ​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​។​

ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​២១​ធ្នូ​នៅក្នុង​សង្កាត់​ស្វាយប៉ោ ​ក្រុង​បាត់ដំបង។

លោក​វរសេនីយ៍ត្រី ​សំ វី​ឡុង​ មេបញ្ជាការអាវុធហត្ថ​ក្រុង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ មានឈ្មោះ​ផុន សុ​ទ្ធី​រុង ហៅ គិរី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្រុមទី​១៧ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង និង​ឈ្មោះ​ចិន ធា​រិ​ទ្ធ​ហៅ​ហ៊ា​ញ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​(​ជា​មេ​ខ្លោង​)​នៅ​ភូមិ​កំពង់ក្របី​សង្កាត់​ស្វាយប៉ោ​ក្រុង​​បាត់​ដី​បង​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៥​ថង់​ទម្ងន់​០,២៧​ក្រាម​និង​ម៉ូតូ​ចំនួន​២​គ្រឿង​ម៉ាក​ឃ្លី​ក​មួយគ្រឿង​ពណ៌​ស​និង​ម៉ាក​ហុងដា​សេ​125​ពណ៌​ខ្មៅ​មួយគ្រឿង​ជា​មធ្យោបាយ​ជិះ​ដើរ​លក់​គ្រឿងញៀន​។​

ក្រោយ​ជនសង្ស័យ​ទាំងពីរ​នាក់​ឆ្លើយ​សារ ភាព​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាន​បញ្ជាឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនមក​ទីបញ្ជាការ​អាវុធហត្ថ​ដើម្បី​ចាត់ការ​តាមច្បាប់​៕B/