បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៅ​តុលាការ​ពីបទ​លួច​មាស​អ្នកដទៃ​

276
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ​៖ ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ​ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៅ​តុលាការ​ពីបទ​លួច​មាស​អ្នកដទៃ ​ក្រោយពេលពួក​គរ​ធ្វើ​សកម្មភាព​ចូល​បន្លំ​លួច​មាស​អ្នក​លក់ដូរ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ​ខែមករា ​ឆ្នាំ​២០១៩ ​នៅ​ចំណុច​ផ្សារ​គាស់ក្រឡ ស្ថិតនៅ​ភូមិ​មុខ​វត្ត ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ហើយរ​ត់ទៅ​លាក់ខ្លួន​នៅ​ភូមិ​
​ត្រពាំង​ក្រសាំង ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ហើយ​ត្រូវ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ចាម​ចាប់ខ្លួនបាន ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ តាម​ដីកា​របស់​តុលាការ ។​

លោក​ ឈួ​យ គឹម​សុង​ នាយការិយាល័យ​ស្តី​ទី​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឲ្យ ដឹងថា ​ជនសង្ស័យ​ពីរ​នាក់​មានឈ្មោះ​ ឡោ ថុល (​ប្រុស) ​អាយុ​៤៩​ឆ្នាំ​(​ជា​ប្តី​) ​និង​ឈ្មោះ ឡុង​ ​ស្រី (​ស្រី) ​អាយុ​៤៥​ឆ្នាំ (ជា​ប្រពន្)ធ ពីបទ​បន្លំ​លួច​មាស​របស់​ជន​រង​គ្រោះ​ឈ្មោះ ហ៊ីង​ ​សុផល​ (​ប្រុស) ​អាយុ​៥៩​ឆ្នាំ រស់នៅ​ចំណុច​កើត​ហេតុ​ខាងលើ ដោយ​ធ្វើជា​រក​ទិញ​កង្ហារ​ ស្រប​ពេលដែល​ជនរងគ្រោះ​និង​ប្រពន្ធ​ភ្លេចខ្លួន ក៏​បន្លំ​យក​ប្រអប់​មួយ​ដែល​ក្នុងនោះ មាន​មាស​ចំនួន​១០​តម្លឹង​។​

លោកនាយ​ការិយាល័យ​ស្តីទី​បាន​បន្តថា ​ដោយមាន​ការសហការ​ជាមួយ​កម្លាំង​នគរ​
​បាល​ខេត្តកំពង់ចាម​បាន​អនុវត្ត​ដីកានាំខ្លួន​លេខ​១២ និង​១៣ អ​.​យ​.​ក ចុះ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​សាលាដំបូង​ខេត្តបាត់ដំបង​ ឲ្យ​នាំខ្លួន​មុខសញ្ញា​ចំនួន​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ពីបទ​បន្លំ​លួច​មាស​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមករា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្សារ​គាស់ក្រឡ ស្ថិតនៅ​ភូមិ​មុខ​វត្ត ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ករណីនេះ​ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំ​
​រឿង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕B/