បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​ចែកចាយ​គ្រឿងញៀន

250
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​1១១ ខែកុម្ភៈ ​ឆ្នាំ២០១៩ ​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​នាក់​ទៅ​តុលា​ការ​ពីបទ​ចែក​ចាយ​គ្រឿងញៀន​ នៅ​ក្រុង​បាត់​ដំបង​ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង​ញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​វត្ត​គរ​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​៩ ​ខែកុម្ភៈ​
ឆ្នាំ​២០១៩​ នៅ​ចំណុច​ក្រុមទី​១០​ភូមិ សង្កាត់​វត្ត​គរ ​ក្រុង​បាត់ដំបង​។​

លោក​វរសេនីយ៍ទោ​ ស៊ាន សុ​ណា​ល់ ​នាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន ឲ្យដឹងថា ​ជនសង្ស័យ​ម្ទាំ​ង​ពីរ​នាក់​មានឈ្មោះ​ ​ធី ស៊ី​ផៃ​ ហៅ​វ៉ិ​ត ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​និង​ឈ្មោះ ​យ៉ុ​ន ចាន់​រ៉ា​ ហៅ​ទិញ​ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ​នៅ​ភូមិ​សង្កាត់​ជាមួយគ្នា​។​

ចំណែក​វត្ថុតាង​ដែល​ដក​ហូត​បាន​មាន​ថ្នាំញៀន​ម៉ា​ទឹកកក​២​ថង់​ទម្ងន់​២,៥៦​ក្រាម កូនជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១ និង​សម្ភារៈ​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន​។​

លោក​ប្រធានការិយាល័យ​បាន​បញ្ជាក់ថា​ ដំបូង​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ​រដ្ឋបាល​វត្ត​គរ​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​៩ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩​នៅ​ចំ​ណុ​ច​ក្រុមទី​១០​ភូមិ សង្កាត់​វត្ត​គរ​ក្រុង​បាត់​ដំ​បង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ធី​ ស៊ី​ផៃ ​ហៅ​វ៉ិ​ត​។ ​ក្រោយ​ចម្លើយសារភាព​របស់​ឈ្មោះ​ វ៉ិ​ត ​រួចមក​និង​មានការ​សម្របសម្រួល​ពី​លោក ​នួន សាន​ ព្រះរាជអាជ្ញា​អម​សាលា​ថំ​បូ​ង​រួចមក​កម្លាំង​យើង​បន្ត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ​យ៉ុ​ន ចាន់​រ៉ា​ ហៅ​ទិញ​ហើយ​នាំមក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​។​

ជនសង្ស័យ​ប្រុស​ទាំងពីរ​នាក់​ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​ កសាង​សំណុំរឿង​​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕B/


#