បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​ហិ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

791
ចែករម្លែក

​ដោយ : ​គ្រញូង​/​បាត់ដំបង ៖ ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​ការិយាល័យ​ប្រឆាំង​គ្រឿង​
​ញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​2018​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ពីរ​នាក់​​​និង​វត្ថុតាង​មួយចំនួន​ទៅ​សា​​លា​ដំបូង​ខេត្ត​ពាក់ព័ន្ធ​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ត្រូវ​ក្រុម​អន្តរា​​គម​ន៍​បង្ការ បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចាប់​ខ្លួនបាន​តាម​ការណែនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ុច ​សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ​​បាល​ខេត្តបាត់ដំបង​និង​មានការ​សម្របសម្រួល​ពី​លោក​ នួន សាន ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​កាលពី​ល្ងាច​នៅ​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​។

លោក​វរៈសេនីយ៍ទោ ​ស៊ាន សុ​ណា​ល់ ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ទាំងពីរ​នាក់​មាន​ឈ្មោះ ​ប៊ុន រ​ត្ន័ ​ហៅប៊ុន​ ភេទ​ប្រុស ​អាយុ​៣៩ឆ្នាំ នៅ​ភូមិ​អូរ​តា​គាំ​២​ សង្កាត់​ទួល​តា​ឯក ​ក្រុង​បាត់​​ដំបង ខេត្តបាត់ដំបង​និង​ឈ្មោះ​ ឈឿន ឆៃ​ដែន ភេទ​ប្រុស អាយុ១៨​ឆ្នាំ នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ​ពួកគេ​បានធ្វើ​សកម្មភាព​យក​ដំបង​កែច្នៃ​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ឈាន សេរីរ​ត្ន័ ភេទ​ស្រី អាយុ១៨​ឆ្នាំ កាលពី​ថ្ងៃទី ១០ តុលា ២០១៨ នៅ​ចំណុច​ក្នុង​រ៉ា​រថភ្លើង​ស្ថិតក្នុង​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​បណ្តាល​ឲ្យ​រង​បួស ហើម​ជាំ​ក្រោម​ភ្នែក​ខាងឆ្វេង និង ហើម​ជាំ​ដៃ​ខាងឆ្វេង​។​

ក្រោយពេល​ឃាត់ខ្លួន​សមត្ថ​​កិច្ច​រកឃើញ​មាន​ម្សៅ​ក្រាម​ពណ៌ស ស្រអាប់​សង្ស័យ​មាន​សារធាតុ​ញៀន​ចំនួន ៣​កូន​ថង់​-ទម្ងន់​3,44​ក្រាម ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ដំបង​ដែក​កែច្នៃ​ចំនួន​០១ នាឡិកាដៃ​ចំនួន​០១- ចិញ្ចៀន​ចំនួន​០​វង់ កាបូប​ដាក់​លុយ​ចំនួន​១ ខ្សែក ប្រាក់​ចំនួន​០១​ខ្សែ ដែកកេះ​ចំនួន​០៦ សម្ភារៈ​​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន កាំបិត​កែច្នៃ​ចំនួន​១​ដើម ប្រាក់​ខ្មែរ​ចំនួន ១៣៩,៥០០​រៀល ប្រាក់​ដុល្លារ​ចំនួន​៣​ដុល្លារ​
បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​ទៅ​តុលា​​ការ​ខេត្ត ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕B/