បញ្ជូន​ជនសង្ស័យ​ពីរ​នាក៎​ទៅ​តុលារ​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​

442
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ជនសង្ស័យ​ពីរ​នាក់​ត្រូវ​ការិយាល័យ​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន​ខេត្ត បញ្ជូន​ខ្លួន​ទៅ​តុលាការ​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៩ ក្រោយពេល​ប៉ូលិស​ស្រុក​បាណន់​ចាប់ខ្លួនបាន កាលពី​យប់​ថ្ងៃទី​២៩​ខែឧសភា នៅ​ចំណុច​ស្ពាន​យោល​ភូមិ​សសរ​ពក ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់​។​

​លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ បានឱ្យដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ ខិ​ន ផាត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ឈើទាល ស្រុក​បាណន់ បាន​រួមភេទ​ជាមួយ​ក្មេងស្រី​ឈ្មោះ​អាយុ​១៣​ឆ្នាំ នៅ​ភូមិ​វត្ត​ក​ន្ទឺ ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ បានសំរេច​ម្ដង​។ បន្ទាប់មក​ស្រាប់តែ​មានឈ្មោះ អេង តុលា ហៅ​តុ ភេទ​ប្រុស អាយុ ២២​ឆ្នាំ​នៅ​ភូមិ​រួ​ង​ឃុំ​ចែង​មានជ័យ​ស្រុក​បាណន់ បាន​ដេក​អោបថើប​ស្ទាបអង្អែល​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ទៀត នៅ​ភូមិ​វត្ត​ក​ន្ទឺ ឃុំ​ក​ន្ទឺ​១ ស្រុប​ណន់ ប៉ុន្តែ​មិនទាន់បាន​រួមភេទ​ទេ​។

​លោក​អធិកា​ស្រុក​បាន​បញ្ជាក់ថា នៅ​យប់​ថ្ងៃកើតហេតុ​ក្មេងស្រី​ទាំង​២​នាក់ ធ្វើដំណើរ​ឆ្លងកាត់​កន្លែង​ជនល្មើស​ទាំង​២​នាក់​ស្នាក់នៅ​ធ្វើ​ការងារ (​កម្មករ​អេ​ស្កា​កាយ​ដី​ឱ្យគេ​)​។ ក្មេងស្រី​ទាំង​២​នាក់ ត្រូវ​ជនល្មើស​ហៅ​ឲ្យ​ចូល​លេង ព្រមទាំង​ឲ្យ​ស្រា​ផឹក​ផង ដោយ​ស្រវឹង​ទៅផ្ទះ​មិន​រួច ក្មេង​ទាំង​២​នាក់​បាន​ដេក​នៅ​ទីនោះ នាំ​ឲ្យ​ជន​ទាំង​២ ប្រព្រឹត្ត​ដូចខាងលើ​។​

​ក្រោយ​កើតហេតុ នគរបាល​ស្រុក​បាន​ឃាត់ខ្លួន​ជន​ទាំង​២​នាក់ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្តទៅ​ការិយាល័យ​ជំនាញ ហើយ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕