បញ្ជូន​ជនសង្ស័យ​មួយសម្បុកធំទៅ​តុលាការ​

948
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនានេះ​ជនសង្ស័យ​ចំនួន​១៦​នាក់ ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​គ្នា ត្រូវបាន​នគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ​នាំខ្លួន​បញ្ជូនទៅ​តុលាកា ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី ក្រោយពី​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួនបាន​កន្លងមក ។​

ក្រុមជនសង្ស័យដែលបញ្ជូនទៅតុលាការ(រូបថតចាន់តូ)

​​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​១៦​នាក់ មាន ជនសង្ស័យ​ចំនួន​៤​នាក់​ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ ម្នាក់​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​លួច​លុយ ម្នាក់​ជាប់ចោទ បង្ខំ​សង្សា​ក្នុង​បន្ទប់ និង​ម្នាក់ទៀត​លួច​គ្រឿងសំណង់​ក្នុង​វត្ត ។ ចំណែក​ជនសង្ស័យ​១២​នាក់​ផ្សេងទៀត​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ។​

​សមត្ថកិច្ច​បន្តទៀតថា ជនសង្ស័យ​ទាំងនេះ​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​គ្នា ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោម​បញ្ជា​រលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ ទើប​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​របស់​អធិការដ្ឋាន បង្ក្រាប​ចាប់ខ្លួនបាន ក្រោយពី​ពី​គេ​ប្រព្រឹត្ត​ខុសឆ្គង​ប្រាស់ចាក​ច្បាប់សង្គម នាំមក​សាកសួរ​និង​កសាង​សំណុំរឿង​នៅ​ផ្នែក​ជំនាញ​រួចមក រហូតមកដល់​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា​នេះ ជនសង្ស័យ​ទាំង​១៦​នាក់​ត្រូវបាន នាំ​បញ្ជូន​ខ្លួន​ទៅ​តុលាកា​ដើម្បី​ឲ្យ​ព្រះ​រា​ជ្ញា​ចោទសួរ​និង​ដាក់បន្ទុក​ជា​ផ្លូវការ ៕​MN