បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ម៉ា​ទឹកកក​ទៅ​តុលាការខេត្ត​

1328
ចែករម្លែក
ជនសង្ស័យ និង​វត្ថុតាង (​រូប​៖ គ្រញូង​)​

បាត់ដំបង៖ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៧ បាន​កសាង​សំណុំរឿង​បញ្ជូន​អ្នករកស៊ី​ចែកចាយ​គ្រឿងញៀន​ម្នាក់ និង​វត្ថុតាង​ម៉ា​ទឹកកក​១​ថង់​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ជនសង្ស័យ​រូបនេះ ត្រូវ​ប៉ូលិស​ស្រុក​សង្កែ​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ​ឃុំ​អូរ​ដំបង​១ ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ រឿ​ត សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ប្រភេទ​ម៉ា​ទឹកកក (ICE) ចំនួន​១​ថង់​ទម្ងន់​១,៥៣​ក្រាម ទូរស័ព្ទ​១​គ្រឿង និង​កាបូបស្ពាយ​មួយ​។​

​ក្រោយពេល​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ជា​អ្នកលក់​និង​ចែកចាយ​ថ្នាំញៀន​ពិតប្រាកដ​មែន ដោយ​ទិញ​បន្ត​ពី​គេ ហើយ​យកមក​លក់​នៅក្នុង​ស្រុក​សង្កែ ដើម្បី​បាន​ចំណេញ​ក្បាលកាក់​គ្រាន់​ចិញ្ចឹមជីវិត​។​

​លោកនាយ​ការិយាល័យ បាន​បញ្ជាក់ថា ក្រោយ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​រួចមក កម្លាំង​យើង​បានរៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖ គ្រញូង​