បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​កៅអី​ឈើប្រណីត​ចំនួន​ប្រាំ​ ​

746
ចែករម្លែក

ដោយ : ​គ្រញូង​/ ​បាត់ដំបង ៖ ជន​ស​ង្យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​បីនាក់​ត្រូវ​ប៉ូលិស​ការិយាល័យ​កម្រិត​ស្រាល​ខេត្ត​ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៨ ​ពីបទ​លួច​កៅអី​ឈើប្រណីត​ចំនួន​ប្រាំ​កៅអី ​ក្រោយពេល​ប៉ូលិស​ស្រុក​កំរៀង​ស្រាវជ្រាវ​ចាប់ខ្លួនបាន​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា​​នៅ​ចំណុច​ក្រុម​៥​ភូមិ​ថ្មី​ឃុំ​ត្រាង​ស្រុក​កំរៀង​។​

លោក​ង៉ែត វណ្ណា ​អធិការរង​នគរបាល​ស្រុក​កំរៀង​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​មានឈ្មោះ ​អេង វ័​ន្ត ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ​ឃុំ​បឹងរាំង​ស្រុក​កំរៀង​។​ចំណែក​ជន​​សង្ស័យ​ពីរ​នាក់​ទៀត​មិនទាន់​ស្គាល់​អត្ត​
​សញ្ញាណ​ព្រោះ​រត់​គេចខ្លួនបាត់​។​រីឯ​ជន​រង​​គ្រោះ​ដែលជា​ម្ចាស់​កៅអី​មានឈ្មោះ​វិ​ន សុភាព​អាយុ​៥១​ឆ្នាំ​នៅ​ភ​មិ​ស្វាយ​ឃុំ​បឹង​រាំ​ស្រុក​កំរៀង​​ សម្ភា​រៈ ​ដែល​បាត់បង់​មាន​កៅអី​ឈើ​បេង​ចំនួន​៥​កៅអី​។​

លោក​អធិការ​ង​ស្រុក​កំរៀង​បាន​បញ្ជាក់ថា​ ​ហេតុការណ៍​លួច​កៅអី​នេះ​កើតឡើង​តាំងពី​​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០​ខែកក្កដា​ហើយ​រត់​គេចខ្លួនបាត់​។​ក្រោយពេល​ទទួល​​ពា​ក្យ​បណ្តឹង​ពី​ជនរងគ្រោះ​រួច​សមត្ថកិច្ដ​បានស្រាវ​ជ្រាប​តាម​ជំនាញ​រហូត​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ក្នុងចំណោម​ប​ក្ច​ពួក​បីនាក់ ​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៤ ​ខែ​​កក្កដា ​ឆ្នាំ​២០១៨​ នៅ​ចំណុច​ភូមិ​ថ្មី​ ឃុំ​ត្រាង​ ស្រុក​កំរៀង ​ហើយ​នាំមក​សាកសួរ​ចម្លើយ​នៅ​អធិការដ្ឋាន​ស្រុក​កំរៀង​។​

លោក​សៀក ភា នាយការិយាល័យ​ព្រហ្ម​​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឲ្យ​ដឹងថា ​ក្រោយ​​ពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក​កម្លាំង​​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជ​សង្ស័យ​ទៅ​តុលាការខេត្ ត​ដើម្បី​ចាត់ការ​តាមច្បាប់​។​​ចំណែក​វត្ថុតាង​កៅអី​ឈើ​ទាំង​ប្រាំ​ត្រូវប្រគល់​ជូ​ទៅ​ម្ចាស់​ដើម​វិញ​។​ដោយឡែក​ជនសង្ស័យ​ពីរ​នាក់​ទៀ​ត​កម្លាំង​ជំនាញ​ស្រុក​កំរៀង​កំពុង​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាម​​ច្បាប់៕B

 

#