បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​កាប់​ប្រជា​ការពារ​ម្នាក់​របួសធ្ងន់​នៅក្នុង​ពិធី​រាំ​បាស់​

597
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​​ ខេត្ត​បាត់ដំបង​ពីបទ​កាប់​ប្រជា​ការពារ​ម្នាក់​បណ្តាលឱ្យ​របួសធ្ងន់​នៅក្នុង​ពិធី​រាំ​បាស់​​ឃាត់ខ្លួន​​​ជន​សង្ស័យ​ម្នាក់​នៅ​ចំណុច​រោងការ ក្នុងភូមិ​កំពង់​ចែង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ កាលពី​យប់​ថ្ងៃទី​១៧​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៨ ។​

លោក​វរសេនីយ៍ឯក​ ប៉ាន់ ប៊ុន​នី ​អធិការនគរបាល​ស្រុក​បាណន់​បានឲ្យដឹងថា ​ជន​​សង្ស័យ​មានឈ្មោះ​ ឈឿត ឈួ​យ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិប​បុស្ស​ឃុំ​ឈើទាល​ស្រុក​បាណន់ ។​

លោក​អធិការ​ស្រុក​បានបញ្ជាក់​ថា​ តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ឈ្មោះ​ឈឿត ឈួ​យ ​បាន​ប្រើ​ពូ​​ថៅ​កាប់​ទៅលើ​ឈ្មោះ វុ​ត សា​វឿ​ត ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ នៅ​ភូមិ​កំពង់​ចែង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ បណ្តាលអោយ​រងរបួស (​ជា​កំលាំង​ប្រជា​ការពារ ដែលមាន​ភារកិច្ច​ការ​ពារ​ពិធី​រាំ​បាស់ ក្នុង​ពិធីមង្គលការ​នៅ​ទីនោះ​)​។​

​ករណីនេះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​B/