បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ម៉ា​ទឹកកក​ជាង​៣០​ក្រាម​ទៅ​តុលាការខេត្ត​

531
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៨ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​១​នាក់ ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។ ជនសង្ស័យ​រូបនេះ ត្រូវបាន​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស នៃ​ស្នងកា​ខេត្ត​ឃាត់ខ្លួន​បាន កាលពី​យប់​ថ្ងៃទី​១៧​ខែធ្នូ នៅ​ចំណុច​ភូមិ​អូរ​ខ្ជាយ​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ត្រី សុខ និមល នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ អៀង មុនី​សុខ​ហ៊ាង ហៅ​សេ​ដេ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅផ្ទះ​លេខ​១៥០​សេ ភូមិ​ឫស្សី​១ សង្កា​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១១​ថង់​ទម្ងន់​៣១,៥៣​ក្រាម ថ្នាំញៀន​ប្រភេទ​កេ​ត​តា​មីន ចំនួន​២​ថង់​ទម្ងន់​១,៣៨​ក្រាម លុយ​ខ្មែរ​១​ម៉ឺន​រៀល លុយ​អាមេរិក​១០​ដុល្លារ ទូរស័ព្ទដៃ​១​គ្រឿង និង​សម្ភា​រៈវេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។​

​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរ​របាល​ខេត្តបាត់ដំបង បាន​បញ្ជា​ឱ្យ​ការិយាល័យ​ជំនាញ​រៀបចំ​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​