បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​កាន់កាប់​និង​ដឹកជញ្ជូន​អាវុធ​ដោយ​ខុសច្បាប់

501
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ ការិយាល័យ​ព្រហ្ម​ទ​ណ្ធ​កម្រិតធ្ងន់​ខេត្ ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​មួយ​ចំនួន​ទៅ​តុលាការខេត្ត​ពីបទ​កាន់កាប់​និង​ដឹកជញ្ជូន​អាវុធ​ដោយ​ខុស​ច្បាប់​ក្រោយពេល​អធិការ​នគរបាល​ស្រុក​កំរៀង​ចាប់ខ្លួនបាន​កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ចំណុច​ក្រុមទី​០៣ ភូមិ​ភ្នំ​ចាំ​ចាប ឃុំ​បឹងរាំង ស្រុក​កំរៀង ។​

លោក ​ផេង វណ្ណ​នី​ ស្នងការរង​នគរបាល​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ ហ៊ុន អង ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុងភូមិ​ភ្នំ​ចាំ​ចាប ឃុំ​បឹងរាំង ស្រុក​កំរៀង ។​

ចំណែក​វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​ ៖
១-​កាំភ្លើងខ្លី (​មិន​ស្គាល់​ម៉ាក​)​ចំនួន​មួយ​ដើម​
២-​បង់​កាំភ្លើង​ចំនួន​មួយ​
៣-​គ្រាប់កាំភ្លើង​ខ្លី​ចំនួន​១៦​គ្រាប់ និង​សំបក​គ្រាប់​(AK)​ចំនួន​១០​គ្រាប់​
៤-​អាយកូម​ម៉ាក​ម៉ូតូ​រ៉ូ​ឡា ១
៥-​ខ្នោះដៃ​មួយ​
៦-​ជំ​ពុះ​ទង់​កែឆ្នៃ​មួយ​
៧-​ដាវ​មាន​ស្រោម​មួយ​
៨-​មួក​ស្កេ​ត​ប៉ូលីស​មួយ​
៩-​ដក​កែឆ្នៃ​សំរាប់​ជក់​ថ្នាំញៀន​មួយ​

លោក​ស្នងការរង​ខេត្ត​បានបញ្ជាក៎​ថា​ក្រោយ​ពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក​លោក​ អ៊ុច សុខុន​ ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ភ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​B/