បញ្ជូន​ជនសង្ស័យ​ម្នាក់​មក​ស្នងការដ្ឋាន​ន​គ​របាល​ពីបទ​ជួញដូរ​គ្រឿងញៀន​

267
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​កាលពី​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​មួយចំនួន​ទៅ​ស្នងការ​នគរបាល​ខេត្ត​។​

ក្រោយពេល​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​សំពៅ​លូន​បាន​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងែ​ទី​១៥​ខែមករា​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុម​៤​ភូមិ​វាលវង់​ឃុំ​តា​ស្តា​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​

លោក​វរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា​ជន​ស​ង្យ័​យ​ឈ្មោះ​ឆាំ​ជំ​ភេទ​ប្រុស់​អាយុ​២៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​នៅ​ភូមិ​ទួល​ជ្រៃ​ឃុំ​សំពៅ​លូន​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កូន​ថង ទូដែក​ចំនួន​១ ទូរស័ព្ទដៃ​
​ម៉ាក​ហូ​វៃ​១​គ្រឿង​កូន​ថង​សំរាប​ច្រក​ថ្នាំញៀន​១​ចំនួន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក​ពណ៍​ឈាមជ្រូក​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1K7023​និង​កាំភ្លើង​កែឆ្នៃ​២​ដើម​។​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​បាន​ត្រូវ​សមត្ថកិច្ច​រៀបចំ​ឯកសា​រ​បំពេញ​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត​តាម​និតិ​វិធី​ច្បាប់​៕S/