បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការ

359
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​ខែកុម្ភៈ ​ឆ្នាំ​២០១៩ ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ថ្នាំ​​ញៀន​មួយចំនួន​ទៅ​តុលាការខេត្ត​ ដើ​ម្ប​ចាត់​ការ​តាមច្បាប់​ក្រោយពេល​នគរបាលស្រុក​សំពៅ​លូន​សហការ​ជាមួយ​ប៉ុស្តិ​រដ្ឋបាល​ឃុំ​សំពៅ​លូន​ ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​២៩ ​ខែមករា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​ក្រទី​៦​ភូមិ​ចំបក់​ ឃុំ​ជ្រៃ​សីមា ​ស្រុក​សំពៅ​លូន ​និង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​។​

លោក​ សុខ និមល ​នាយ​ការី​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឲ្យដឹងថា​ជន​សង្ស័យ​​មានឈ្មោះ​ ពិល សុខ​ឃួន​ (​ប្រុស) ​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​ចំបក់​ ឃុំ​បឹងបេង ​ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​។

​វត្ថុតាង​ដែល​ដកហូត​បាន​​រួមមាន​ថ្នាំញៀន ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៦កំណាត់​ទុយោ​ទម្ងន់​០,៦៧​ក្រាម​និង​ទូរស័ព្ទដៃ​១​គ្រឿង​។​

លោកនាយ​ការិយាល័យ​បានបញ្ជាក់​ថា​ ជន​សង្ស័យ​និង​វត្ថុតាង​មួយចំនួន​ត្រូវ​បញ្ជូនទៅ​
​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​B/

#