បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ម៉ា​ទឹកកក​១០​ថង់​ទៅ​តុលាការខេត្ត​

259
ចែករម្លែក
  • 7
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៩​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​១០​ថង់​ទៅ​តុលាការ​។​ក្រោយពេល​កម្លាំង​ចាប់ខ្លួនបាន​កាលពី​រសៀល​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុមទី​១​ភូមិ​អូរ​ថ្មី​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​។​

​លោក​វរសេនីយ៍​ទា​សុខ​និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ដុះ​ពិសិដ្ឋ​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១០​ថង់​ទម្ងន់​០,៧៩​ក្រាម​ថ្នាំញៀន​ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)​ចំនួន​៥​គ្រាប់​ទម្ងន់​០,៤០​ក្រាម ទូរស័ព្ទ​១​គ្រឿង​និង​សម្ភា​រះ​សម្រាប់​ប្រើប្រាស់​មួយចំនួន​។​

​លោកនាយ​ការិយាល័យ​ស្តីទី​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវីធី ៕S/

​ ​ ​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​