បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

703
ចែករម្លែក

ដោយ​: បូកគោ / កែប​: កម្លាំង​សមត្ថកិច្ច នៃ​ស្ន​ការដ្ឋាន​នគរបាល​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅកាន់​សាលាដំបូង​ខេត្តកំពត ដើម្បី​ចាត់ការ​បន្ត​ក្រោម​បទ​សង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​។​

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្ត​កែប បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ក្នុង​ខាងលើ​ឈ្មោះ អ៊ាង លី​ដែន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ មន្ត្រីនគរបាល​ដដែល​បាន​រៀបរាប់ថា​បន្ទាប់ពី​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍ ស្តីអំពី​សកម្មភាព​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ទឹកដី​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ កាលពី​ល្ងាច​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប​បាន​ដឹកនាំ​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ដំណាក់​ចង្អើរ​ចុះ​ដល់​គោ​ដៅ​ភ្លាមៗ​។ ជាមួយនឹង​ការឆែកឆេរ​ក្នុង​លំនៅស្ថាន​ក៏បាន​រកឃើញ​គ្រឿងញៀន​មួយកញ្ចប់​ធំ និង​១៨​កញ្ចប់​តូច ទើប​សមត្ថកិច្ច​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ រួច​នាំមក​សាកសួរ​នៅ​ស្នងការដ្ឋាន​ដើម្បី​បំពេញ​សំណុំបែបបទ​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តកំពត​ចាត់ការ​តាម​នីតិវិធី​៕