បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ម៉ា​ទឹកកក​ជិត​៣០​ក្រាម​ទៅ​តុលាការ

151
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​២​ថង់​ទម្ងន់​ជិត​៣០​ក្រាម​ទៅ​តុលាការ ក្រោយពេល​កម្លាំង​អធិការនគរបាល​ក្រុង​ចាប់ខ្លួន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ដ៏​សកម្ម​ម្នាក់ កាលពី​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ខណៈ ដែល​ជននេះ កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។

​លោក ឥន្ទ រស្មី អធិការរង​ក្រុង​បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ហាក់ លី​ហៀ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​៕ ល​