បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅកាន់​តុលាការ​ជាមួយ​គ្រឿងញៀន​ចំនួន​១២​កញ្ចប់​ស្រុក​ឆ្លូង​

441
ចែករម្លែក

​ដោយ​: សេង​ឃួន​
​ក្រចេះ​:
នៅ​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ជាមួយ​គ្រឿងញៀន​ចំនួន​១២​កញ្ចប់ ទៅកាន់​សាលាដំបូង​ខេត្ត​។

​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ចំណុច​ភូមិ​ដងក្តោង ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​លោក ឆុង តូ​រ៉ា​ន់ អធិការនគរបាល​ស្រុក​ឆ្លូង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១២ ខែមិថុនា​ឆ្នាំ​២០១៨​នេះ​ថា កម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពង្រ សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​គ្រឿង​ជាមួយ​គ្រឿងញៀន​ចំនួន​១២​កញ្ចប់ និង​វត្ថុតាង​មួយចំនួន​។​

​ជនសង្ស័យ​ឈ្មោះ ហាក់ ម៉ុង​ហ៊ួ​ត ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​គ្រឿងញៀន​ចំនួន ១២​កញ្ចប់​, ថង់​សម្រាប់​វិច​ខ្ចប់​មួយចំនួន​, ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង និង​វត្ថុតាង​មួយចំនួនទៀត​។​

​លោក ស៊ា​ង សុភ័ក្ត្រ ប្រធានការិយាល័យ​ប្រឆាំង​ជួញដូរ​គ្រឿងញៀន បាន​ប្រាប់​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៩​ថា ជ​នស​ង្ស​យ័​ខាងលើ​និង​វត្ថុតាង​មួយចំនួន ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ជួញដូរ​គ្រឿងញៀន បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៩ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕

#