បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​១៥​ថង់​ទៅ​តុលាការ​

241
ចែករម្លែក

ដោយៈ​គ្រញូង​/​ប៉ៃលិនៈ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ ម្នាក់​និង​ម៉ា​ទឹកកក​១៥ ថង់​ទៅ​តុលាការ​។​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង នគរបាល ស្រុក​សាលា ក្រៅ ឃាត់ខ្លួន​បាន​នៅ​ចំណុច ភូមិ ភ្នំ កុយ​ឃុំ សាលា ក្រៅ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន​កាលពី​រសៀល​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩ ។​

​លោ​ករី​តារា​អធោ​ការ​នគរបាល​ស្រុក​សាលា​ល្រៅ​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ឃុ​ត​ប្រាក់​ហៅ​ប្រាក់ ភេទ ប្រុស អាយុ​៣៦​ឆ្នាំ​ធ្វើស្រែរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន ម្សៅ ក្រាម ពណ៌ ស (​ម៉ា​ទឹកកក​ICE)​ចំនួន​១៥ កញ្ចប់ (៣ កញ្ចប់ ធំ និង ១២ កញ្ចប់ តូច ) ប្រាក់រៀល ៩.៩៥០.០០០​រៀល ។​

​ប្រាក់​បាត​ថៃ​៤៧.០០០​បាត​,​ប្រាក់​ដុល្លារ​៣០៥​ដុល្លារ​លោហធាតុ​ពណ៌​លឿង​(​ខ្សែក​)​ចំនួន​១​ខ្សែ​(​ខ្សែដៃ​)​ចំនួន​១​ខ្សែ​។​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី ចាត់ការ តាម នីតិវិធី​៕S/