បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការខេត្ត​ពាក់ព័ន្ធ​គ្រឿងញៀន​

175
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​រសៀល​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការខេត្ត​ពាក់ព័ន្ធ​គ្រឿងញៀន​។

​ជនសង្ស័យ​រូបនេះ ត្រូវបាន​ស្រុក​គាស់ក្រឡ បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុមទី​៧ ភូមិ​អូរ​ម៉ា​ល់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ព្រមទាំង​ដកហូត​វត្ថុតាង​បទល្មើស​មួយចំនួន​។​

​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្តីទី បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ អាន កុសល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ក្រុមទី​៤ ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន​០៣​ថង់ ទម្ងន់​២,៦៤​ក្រាម (​ទាំង​សំបក​) ទូរស័ព្ទ​១​គ្រឿង ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ និង​កូនជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១​។​

​លោកនាយ​ការិយាល័យ ស្តីទី​បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច លោក​បាន​បញ្ជា​ឱ្យកម្លាំង​ង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​