បញ្ជូន​ជនសង្ស័យ​រំលោភ​កូនស្រី​ម្ចាស់ផ្ទះ​សំណាក់​ទៅ​តុលាការ​

802
ចែករម្លែក

ដោយៈ​ចាន់តូ​/ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៧​ខែ​មីនា​ឆ្នាំ​២០១៨ នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ខ្លួន​យុវជនដែល​ចាប់រំលោភ​កូនស្រី​ម្ចាស់​ផ្ទះសំណាក់ ហូ​លី​ដេ ទៅ​តុលាការ បន្ទាប់ពី​បញ្ចប់​នីតិ​វិធី​សាកសួរ ។​

គួររំលឹកថា​កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែ មីនានៅ​ចំណុច​ផ្ទះសំណាក់​យីហោ ហូ​លី​ដេ ស្ថិតនៅ​ភូមិ​ស្លែង​រលើង សង្កាត់​​អូរ​បែកក្អម ខណ្ឌ​សែន​សុខ បុគ្គលិក​បម្រើការ​នៅផ្ទះ​សំណាក់​នេះ បាន​ចាប់រំលោភ​កូនស្រី​ម្ចាស់​ផ្ទះ​សំណាក់​បានសម្រេច ខណៈដែល​ឪពុកម្តាយ​មិន​នៅផ្ទះ។រយៈពេល ២​ថ្ងៃក្រោយ​ទើប​បែកការ​ណ៍ដឹង​ដល់​ឪពុកម្ដាយ​នារី​រងគ្រោះ​ចាប់​ជនល្មើស​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​ជនសង្ស័យ​ឈ្មោះ ផល ណា​ផា ​អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នក​គិតលុយ​ក្នុងផ្ទះ​សំណាក់ ហូ​លី​ដេរ និង​ស្នាក់នៅ​ទីនោះ​បន្ទប់​លេខ​១A ជាន់​ផ្ទាល់​ដី មាន​ស្រុកកំណើត ភូមិ​កំពង់លាវ ឃុំ​លេខ​២ ស្រុក​កំពង់លាវ ខេត្តព្រៃវែង​។ ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​១៥​ឆ្នាំ​ត្រូវជា​កូន​ម្ចាស់​ផ្ទះសំណាក់។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន ប្រាប់​ឲ្យ​ដឹងថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​លើ​នារី​រងគ្រោះ​ពិតប្រាកដ​មែន​បានសម្រេច​ចំនួន​មួយ​លើក តែ​ជាការ​ព្រមព្រៀង​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ ៕​MN