បញ្ជូន​ជនសង្ស័យ​១០​នាក់​ទៅ​តុលាការ​៦​ករណី​ផ្សេងគ្នា​

522
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​១០​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ទទួលទោស​តាមផ្លូវ​ច្បាប់​។​ក្រោយពី​បញ្ចប់​ពី​ការសាកសួរ​ពាក់ព័ន្ធ​សំណុំរឿង​៦​ករណី​ផ្សេងគ្នា​។​បញ្ជូន​កាលពី​ថ្ងៃទី​១១ ធ្នូ ២០១៨​។​

​សមត្ថកិច្ច​បញ្ជាក់​ថាជ​ន​សង្ស័យ​ដែល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​នេះ​មាន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​ករណី​ស្មើ​៤​នាក់​។​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​មាន​មួយ​ករណី​ស្មើ​៣​នាក់ លួច​មាន​ស្ថាន​ទម្ងន់ទោស​មាម​៣​ករណី​ស្មើ​៣​នាក់​។​

​គួរ​បញ្ជាក់ថា​ជនសង្ស័យ​ទាំង​១០​នាក់​ដែល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​នេះ​គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​តា​ម​បណ្តាល​ប៉ុស្តិ៍​ក្នុង​ខណ្ឌ​សែន​សុខ​ក្រោយពី​បញ្ចប់​ពី​ការសាកសួរ​ក៍​បញ្ជូនទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទទួល ទោស​តាមផ្លូវ​ច្បាប់​។​

អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សូមជួយ​សហ​ការណ៍​និង​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ផង​ពាក់ព័ន្ធ​និង​ករណី​ក្មេង​ទំនើង​អំពើ​លួច​ឆក់​ផ្សេងៗ​ជាពិសេស​ក្រុមក្មេងស្ទាវៗ​ដែល​ប្រមូល​ផ្តុំគ្នា​ប្រើប្រាស់​គ្រឿងញៀន​សូម​រាយ​កាណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ងាយ​​ស្រួល​ក្នុងការ​ចុះបង្ក្រាប​ឱ្យទាន់​ពេលវេលា​៕S/​

​បញ្ជូន​ជនសង្ស័យ​១០​នាក់​ទៅ​តុលាការ​៦​ករណី​ផ្សេងគ្នា​