បញ្ជូន​ជនសង្ស័យ​១១​នាក់​ទៅ​តុលាការ​ក្នុង​សំណុំរឿង​៤​ករណី​ផ្សេងគ្នា​

804
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​ជនសង្ស័យ​១១​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សំណុំរឿង​៤​ករណី​ផ្សេងគ្នា​កាលពី​ព្រឹក​ថ្ងៃទី​៤ តុលា ២០១៨​នេះ​។​

​សមត្ថកិច្ច​បញ្ជាក់​ថាជ​ន​សង្ស័យ​ដែល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​នេះ​មាន​ពាក់ព័ន្ធ​ចំនួន​៤​ករណី​ផ្សេងគ្នា​។​ក្នុងនោះ​ករណី​ទី​១/​ពាក់ព័ន្ធ​ករណី​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​។​ទី​២/​ប្រើ​ហឹ​ង្សា​ដាក់គ្នា​ទៅវិញទៅមក​។​ទី​៣/​ឆក់​ទូរស័ព្ទដៃ​មួយ​ករណី​។​ទី​៤/​លួច​ទ្រព្យសម្បត្តិ​មួយ​ករណី​។​

​សមត្ថកិច្ច​បន្តថា​ជន​សង្ស័យ​ទាំង​១១​នាក់​ដែល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​នេះ​គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​តា​ម​បណ្តាល​ប៉ុស្តិ៍​ក្នុង​ខណ្ឌ​សែន​សុខ​។​អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​សូមជួយ​សហ​ការណ៍​និង​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ផង​ពាក់ព័ន្ធ​និង​ករណី​ក្មេង​ទំនើង​អំពើ​លួច​ឆក់​ផ្សេងៗ​ជាពិសេស​ក្រុមក្មេងស្ទាវៗ​ដែល​ប្រមូល​ផ្តុំគ្នា​ប្រើប្រាស់​គ្រឿងញៀន​សូម​រាយ​កាណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ងាយស្រួល​ក្នុងការ​ចុះបង្ក្រាប​អោយទាន់​ពេលវេលា​៕S/