បញ្ជូន​ជនសង្ស័យ​១២​នាក់​ទៅ​តុលាការ​ក្នុង​សំណុំរឿង​៤​ផ្សេងគ្នា​

731
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ចំនួន​១២​នាក់​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ទទួលទោស​តាមផ្លូវ​ច្បាប់​លើ​សំណុំរឿង​៤​ផ្សេងគ្នា​ក្រោយពី​បញ្ចប់​ការសាកសួរ​កាលពី​ព្រឹក​ថ្ងៃទី​១៦ តុលា ២០១៨​។​

​សមត្ថកិច្ច​បញ្ជាក់​ថាជ​ន​សង្ស័យ​ដែល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​នេះ​មាន​ពាក់ព័ន្ធ​ចំនួន​៤​ករណី​ផ្សេងគ្នា​។​ក្នុងនោះ​ករណី​ទី​១/​ពាក់ព័ន្ធ​ករណី​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​។​ទី​២/​ប្រើ​ហឹ​ង្សា​(​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដ៍ទៃ​)​។​ទី​៣/​លួច​ម៉ូតូ​។​ទី​៤/​លួច​ទ្រព្យសម្បត្តិ​(​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​)​។​​សមត្ថកិច្ច​បន្តថា​ជន​សង្ស័យ​ទាំង​១២​នាក់​ដែល​បញ្ជូនទៅ​តុលាការ​ព្រឹក​នេះ​គឺ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​តា​ម​បណ្តាល​ប៉ុស្តិ៍​ក្នុង​ខណ្ឌ​សែន​សុខ​។​

អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សូមជួយ​សហ​ការណ៍​និង​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ផង​ពាក់ព័ន្ធ​និង​ករណី​ក្មេង​ទំនើង​អំពើ​លួច​ឆក់​ផ្សេងៗ​ជាពិសេស​ក្រុមក្មេងស្ទាវៗ​ដែល​ប្រមូល​ផ្តុំគ្នា​ប្រើប្រាស់​គ្រឿងញៀន​សូម​រាយ​កាណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ងាយស្រួល​ក្នុងការ​ចុះបង្ក្រាប​ឱ្យទាន់​ពេលវេលា​៕S/​