បញ្ជូន​ជនសង្ស័យ​២១​នាក់​ទៅ​តុលាការ​លើ​សុំ​នុំ​រឿង​១០​ករណី​ផ្សេងគ្នា

541
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ ព្រឹក​នេះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​ បាន កសាង​សុំ​នុំ​រឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​២១​នាក់ ​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទទួលទោស​តាមផ្លូវ​ច្បាប់​ក្រោយពី​បញ្ចប់​ពី​ការសាកសួរ​ក្នុងនោះ​មាន​ពាក់ព័ន្ធ​សុំ​នុំ​រឿង​ប្រើប្រាស់​គ្រឿងញៀន​និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន មាន​១០​ករណី​ផ្សេងគ្នា​។​បញ្ជូន​កាលពី ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ ធ្នូ ២០១៨​នេះ​ដោយ​ក្នុងនោះ​សមត្ថកិច្ច​បានធ្វើ​ការដឹក​ជញ្ជូន​រហូតដល់​ទៅ​០២​ជើង​ទើប​អស់​។​

សមត្ថកិច្ច​បញ្ជាក់​ថាជ​ន​សង្ស័យ​ដែល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​នេះ​មាន​ពាក់ព័ន្ធ​ករណី រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន​១០ ករណី​ស្មើ​មនុស្ស​២១​នាក់​ក្នុងនោះ​ក៍មាន​ស្ត្រី​ម្នាក់​ផង​ដែល​។​

គួរ​បញ្ជាក់ថា​ជនសង្ស័យ​ទាំង​២១​នាក់​ដែ​ល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​នេះ​ គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​តា​ម​បណ្តាល​មូលដ្ឋាន​ប៉ុស្តិ៍​ក្នុង​ខណ្ឌ​សែន​សុខ ​ក្រោយពី​បញ្ចប់​ពី​ការសាកសួរ​ក៍​បញ្ជូនទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទទួល ទោស​តាមផ្លូវ​ច្បាប់​នា​ព្រឹក​នេះ​៕B/