បញ្ជូន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

803
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ពេជ្រ​សុ​ភី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​សហកា​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​ធម្មជាតិ​សម្តេច​តេ​ជោ​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​និង​រក្សាទុក​នូវ​សារធាតុ​ញៀន​២​នាក់​ជា​បន្តបន្ទាប់​នៅ​ពីរ​កន្លែង​ផ្សេងគ្នា​និង​បញ្ជូនទៅ​តុលាការ​។​

​លោក​បញ្ជាការ បាន​ឲ្យ​ដឹងថា ករណី​ទី​២​ធ្វើឡើង​កាលពី​ថ្ងៃទី​៣​ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច នៅ​ចំណុច​ភូមិស្រ​ឯម​ខាងជើង ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា គឹម​សុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរប​មិន​ពិតប្រាកដ​បច្ចុប្បន្ន​រស់​នៅ​ភូមិស្រ​ឯម​ខាងត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ព្រមទាំង​ដកហូត​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី សេរី​ឆ្នាំ​៩១​ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ដាវ​សាំ​មូ​រ៉ៃ​១​ដើម និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿ​ញៀន​មួយចំនួនទៀត​។​

​លោក​មេបញ្ជាការ​បាន បន្តថា ករណី​ទី​២ ធ្វើឡើង​កាលពី​ថ្ងៃទី​៤​ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​នឹង​៥០​នាទី នៅ​ចំណុច​ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហា​។​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចេង ដា​នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​មុខសញ្ញា​ដ៏​សកម្ម ប្រចាំ​នៅ​ភូមិសាស្ត្រ​ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច ដកហូត​បាន​នូវ​ត្ថុ​តាំង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន​១២​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់​៥០,៧១​ក្រាម ទូ​រស​ព្វ័​ដៃ​ចំនួន​ពីរ​គ្រឿង នឹង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួន​ផងដែរ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​ខាងលើ រួម​នឹង​វត្ថុ​តាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ធ្វើការ​សួរនាំ​ដើម្បី​ស្ដាប់​ចម្លើយ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​កាលពី​រសៀល​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៨​។​

​គួ​រំលឹក​ដែរ​ថា​ចំពោះ​អ្នក​ជក់​គ្រឿងញៀន​នៅ​ភូមិ​ភ្នំ​ដែក​ឃុំ​រមណី​យ៏​ស្រុករ​វៀង​ខេត្តព្រះវិហារ​ក៏​ច្រើន​ផងដែរ​មិន​ចាញ់​ស្រុក​ជាំ​ក្សាន្ត​ប៉ុន្មាន​នោះទេ​។​ប្រជាពលរដ្ឋ​មានការ​បារ​ម្មណ៍​យ៉ាងខ្លាំង​ហើយ​ប្រជា​ល​រដ្ឋ​លើកឡើងថា​សមត្ថកិច្ច​នៅ​តំបន់​នោះ​ហាក់​មិន​យកចិត្តទុកដាក់​នោះទេ​មិនមាន​វិធានការ​បង្ក្រាប​ឡើយ​៕S/

​បញ្ជូន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​


​ ​ ​