បញ្ជូន​ជនសង្ស័យ​៥​នាក់​និង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការ​ពីបទ​ហក​ជួញដូរ​ថ្នាំញៀន​

369
ចែករម្លែក

ដោយ:​គ្រញូង/បាត់ដំបង ​៖ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមករា​ ឆ្នាំ​២០១៩ ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៥​នាក់​និង​ថ្នាំ​ញៀន​មួយចំនួន​ទៅ​តុលាការ​ពីបទ​ហក​ជួញដូរ​ថ្នាំញៀន ​ក្រោយពេល​កម្លាំង​អធិការនគរបាល​ស្រុក​ប​វេ​ល​​បង្ក្រាប​និង​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​ចំណុច​ភូមិប​វេ​ល​២ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​កាលពី​យប់​ថ្ងៃទី​២២ ​ខែមករា ​ឆ្នាំ​២០១៩។

លោក​វរសេនីយ៍​សុខ និមល​នាយ​កា​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឲ្យដឹងថា​ជនសង្ស័យ​ទាំង​៥​នាក់​រួមមាន​១.​ឈ្មោះ​ណា​.​ដា​នី ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ, ២.​ឈ្មោះ ប្រម​ ​វាសនា ភេទ​ប្រុស​ ​អាយុ​៣៥​ឆ្នាំ, ៣.​ឈ្មោះ វឿន​ ​វីរៈ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ, ៤.​ឈ្មោះ វ៉េ​ វឿ​ត ភេទ​ប្រុស អាយុ៣០​ឆ្នាំ និង​ទី​៥.​ឈ្មោះ លី​.​សុខ​លីន ភេទ​ស្រី​អាយុ​២៩​ឆ្នាំ ។​អ្នក​ទាំង​៥​រស់នៅ​ភូមិប​វេ​ល​២ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​។ ជា​លទ្ធផល​សមត្ថកិច្ច​បានធ្វើ​ការដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE ម៉ា​ទឹកកក​) សរុប​ចំនួន ៥​ថង់​ទម្ងន់​១៦,៤៩​ក្រាម ថ្នាំ​​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY យ៉ាម៉ា​) ចំនួន ១០​គ្រាប់​ទម្ងន់​០,៩៥​ក្រាម ទូរស័ព្ទដៃ​២​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៣​ពាក់​ស្លាក​លេខ​បាត់ដំបង​1Q4499​។​

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ ក្រោយពេល​ជនសង្ស័យ​ទាំង​៥​នាក់​ឆ្លើយ​សារភាព​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ុច សុខុន ​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់ ​និង​វត្ថុតាង​ទាំងអស់​ទៅ​តុលាការខេត្ត​ ដើម្បី​ចាត់ការ​តាមច្បាប់​៕B/