បញ្ជូន​ជន​ម្នាក់​ទៅ​តុលាការ​ករណី​លួច​ក្រោយ​ចាញ់ល្បែង​កាស៊ីណូ​

800
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៨​នេះ បាន​បញ្ជូន​ជនសង្ស័យ​ជា​អា​និតិ​ជន​ម្នាក់​ទៅ​តុលាការ​ឃុំខ្លួន ករណី​លួច ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យដឹងថា​នៅវេលា​ម៉ោង ០៤ និង ០០​នាទី​ទាបភ្លឺ ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៨ បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ផ្លឹ​ង សុភាព ភេទ ប្រុស អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​/​សង្កាត់​កើតហេតុ​។​

ដោយមាន​ការសម្របសម្រួល​របស់លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ និង​ឃាត់ខ្លួន​ដែលមាន​ឈ្មោះ រឿន ថា ភេទ ប្រុស អាយុ ១៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។​

ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ៖​នៅវេលា​ខាងលើ​ខ្លួន​បាន​ចូលទៅ​លេងល្បែង​នៅកាស៊ី​ណូ​ឡាក់​គី ហើយ​ចាញ់​អស់​លុយ​ពី​ខ្លួន វេលា​ម៉ោង​ប្រមាណ ០៣ និង ០០​នាទី ទាបភ្លឺ ខ្លួន​ក៏បាន​ចេញពី​លេងល្បែង​មកវិញ​។ ក៏​បែកគំនិត​លួច គឺ​លួច​ចូល​ក្នុងផ្ទះ​ជនរងគ្រោះ យក កុំព្យូទ័រ​យួរដៃ​១​គ្រឿង​និង​ទូរស័ព្ទដៃ​១​គ្រឿង​។​

ប៉ុន្តែ​ជន​គ្រោះ​ភ្ញាក់​ទាន់​ក៏​ស្រែក​ឆោ​រ​ឡោ​ជនសង្ស័យ​បាន​ទម្លាក់ចោល​របស់​។​លុះ​វេលា​ម៉ោង ០៤​ទាបភ្លឺ ថ្ងៃ​.​ខែ​.​ឆ្នាំ​ដដែល ក៏​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​។ ជននេះ​ក៏​ប្រាប់ថា ខ្លួន​បាន​លួច​ជាច្រើនលើក​មកហើយ គឺ​លួច​នៅពេលណា​ទាល់​លុយ ដូចជា​ក្រោយ​ចាញ់ល្បែង​នៅកាស៊ី​ណូ​ជាដើម​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បញ្ជាក់ថា​ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ (​លួច​) ។​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕S/

រូបថត : រឿន ថា អាយុ​១៤​ឆ្នាំ តែ​លែង​ល្បែង​ដល់​កាស៊ីណូ​ខ្មែរ​ឡើង​ឈ្ងុយ តែបើ​ចាញ់​អស់​នឹង​បែកគំនិត​លួច​ហើយ​(​រូប​:​ប​.​ជ័យ​)​