បញ្ជូន​ជន​ស្ស័​យ​ពីរ​នាក់​ទៅ​ស្នងការ​ខេត្ត ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

869
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ជនសង្ស័យ​ពីរ​នាក់ ត្រូវ​អធិការនគរបាល​ក្រុង​បាត់ដំបង បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បន្ទាប់ពី​ក​ម្លាំ​អធិការ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន បាន​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​៣២ បរិវេណ​វត្ត​លៀប​ភូមិ​វត្ត​លៀប​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ឯក ប៊ា​ង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ មានឈ្មោះ មូល ចាន់​គ្រឹ​ស្នា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​និង​ខេត្តបាត់ដំបង និង​ឈ្មោះ តុង ចំរើន ហៅ​ឌី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ក្រុមទី​៥ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​និង​ខេត្តបាត់ដំបង​។ វត្ថុតាង​ដែល​ចាប់យក​បានរួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​ថង់​ផ្លាស់​ស្ទីក​ចំនួន​២​ថង់ ទូរស័ព្ទដៃ ចំនួន​២​គ្រឿង ដែកកេះ​១, កាបូប​ដាក់​លុយ​១​។​

​លោក​អធិការនគរបាល​ក្រុង​បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ទាំងពីរ​នាក់​ឆ្លើយ​សារភាព​រួចមក លោកស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់ និង​វត្ថុតាង​ទៅ​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​ត​សម​ច្បាប់​៕ ល​