បញ្ជូន​ជន​ស​ង្យ័​យ​ម្នាក់​និង​ម៉ា​ទឹកកក​ជិត​២​ក្រាម​ទៅ​តុលាការ​

1025
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ជិត​២​ក្រាម​ទៅ​តុលាការ​។ ជនសង្ស័យ​រូបនេះ ត្រូវ​កម្លាំង​ក្រុម​អន្តរាគមន៍​ដើរល្បាត​ពេលយប់​ថ្ងៃទី​២៧​ខែមេសា ដោយ​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​កំរៀង​ឃាត់ខ្លួន​បាន នៅមុខ​កាស៊ីណូ​យីហោ​រី​អូ ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង​។​

​លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហេង សុខ​គង់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ដូង​ឃុំ​បឹងរាំង ស្រុក​កំរៀង ព្រមទាំង​ដកហូត​បាន​វត្ថុតាង​ថ្នាំ​
​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​ថង់​ទម្ងន់​១,៦២​ក្រាម និង​ទូរស័ព្ទដៃ​១​គ្រឿង​។​

​លោកនាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​ក​ម្លាំ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕