បញ្ជូន​ជន​ស​ង្ស័យម្នាក់​ជា​ប្រធាន​អង្គការ​ការពារ​បរិស្ថាន​រ​ទៅ​តុលាការ​ពីបទ​ឆបោក​ប្រាក់​មនុស្ស​៤​នាក់​ជាង​១​ម៉ឺន​ដុល្លារ​

313
ចែករម្លែក

ដោយ:គ្រញូង/​បាត់ដំបង ៖ ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២៨ ​ខែ​មករា ​ឆ្នាំ​២០១៩ ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ដោយ​ចោទ​ពីបទ​ឆបោក​ប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ​។​

ជនសង្ស័យ​រូបនេះ​ ត្រូវ​កម្លាំង​កា​រិ​យា​ល​យ័​បទ​ល្មើ​ស​ព្រហ្មទណ្ឌ​សហ​ការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​សំឡូត ​ចុះទៅ​ដល់​ភូមិ​ឆក​រកា​ ឃុំសំឡូត ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​នាក់​ឈ្មោះ​ ទេព ពេជ្រ ​(​ហៅ​ទេព វិសាល​)​ ហៅ​(​រុន សឿ​ម​)​ (ប្រុស) ​អាយុ​៥៩​ឆ្នាំ ​មុខរបរ​ប្រធាន​អង្គ​ការការពា​បរិស្ថាន​រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង ​ខេត្តបាត់ដំបង។​

លោក ​អ៊​ន សៅ​ជ្រី​មណ្ឌល ​មេបញ្ជាការរង​នៃ​អាវុធហត្ថ​ខេត្ត​បានឲ្យដឹងថា​ ការឃាត់ខ្លួន​ជន​​សង្ស័យ​រូបនេះ​ គឺ​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ចំនួន​៤​នាក់​រួមមាន ៖ ១.​គឹម ហឿង​ (​ប្រុស) ​អាយុ​៣០​ឆ្នាំ ​មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ថ្មគោល​ត្បូង ឃុំថ្មគោល​ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។​ ២.​ឈ្មោះ​ ឈី​វ ប៊ុនឆៃ​ (​ប្រុស) ​អាយុ​៥៦​ឆ្នាំ​ ​មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​តា​អ៊ុង​កើ​ត ​ឃុំ​រលួស​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។៣.​ឈ្មោះ ​ប្រាក់ សំ​អេ​ន (​ប្រុស) ​អាយុ​៥៥​ឆ្នាំ​ មុខរបរ​ធ្វើ​ស្រែ​ រស់នៅ​ភូមិ​ដប់​បាត សង្កាត់​រលួស ​ក្រុង​ពោធិ៍សាត់ ​ខេត្តពោធិ៍សាត់​ និង​៤.​ឈ្មោះ​ប៉ាវ សូ​វៀត​ (​ប្រុស) ​អាយុ​៣០​ឆ្នាំ​ មុខរបរ​លក់ដូរ​រ​ស់​នៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោ​ភ័​ណ្ឌ​ខេត្តបន្ទាយមានជ័យ ។​

ជនរងគ្រោះ​ទាំង​៤​នាក់​នេះ ​បាន​ប្តឹង​ជន​សង្ស័យ​ឈ្មោះ​ ទេព ពេជ្រ ​ពីបទ​ឆបោក​កាលពី​អំឡុង​ខែមិថុនា ​ឆ្នាំ​២០១៨ ​ស្ថិតនៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ​ក្រុង ខេត្តបាត់ដំបង ​ដោយ​ជន​សង្ស័យ​បាន​ឆបោក​ថា​ នឹង​នាំ​ជនរងគ្រោះ​ទាំង៤​នាក់​ខាង​លើឲ្យចូល​បម្រើ​កងទ័ព ​ហើ​យ​យកប្រាក់​អស់​ចំនួន​១០,៦០០​ដុល្លារ​ ពី​ជនរងគ្រោះ​ទាំង​៤​នាក់​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ​ មេបញ្ជាការ​កង​រាជ​អា​វុធហត្ថ​ខេត្ត ​បញ្ជាឲ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​ បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕B/


#