បញ្ជូន​នារី​ម្នាក់​ជាមួយ​ថ្នាំញៀន​ជាង​១០០​ថង់​ទៅ​តុលាការខេត្ត​

591
ស្ត្រី​សង្ស័យ​ត្រូវ​ឃាត់ខ្លួន​ជាមួយ​ថ្នាំ​ម៉ា​ទឹកកក​១០៤​ថង់ (​រូប​៖ គ្រញូង​)

បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​នារី​ម្នាក់​រួម និង​ថ្នាំញៀន​ចំនួន​១០៤​កូន​ថង់ ទៅ​សាលាដំបូង​ខេត្ត ក្រោយពេល​កម្លាំង​នគរបាល​ស្រុក​ថ្មគោល សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស និង​លោក​វរសេនីយ៍ទោ សុខ និមល នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​មាន​សម្របសម្រួល​ពី​លោក នួន សាន ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា នៅ​ចំណុច​ភូមិ​ព្រះ​ពន្លា ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល​។​

​លោក កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ឲ្យ​ដឹងថា ស្ត្រី​សង្ស័យ​ឈ្មោះ ឈួ​ង មករា អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ព្រះ​ពន្លា ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល និង​បាន​ដកហូត​វត្ថុតាង​មាន​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន​(ICE​ម៉ា​ទឹក​ក​) ចំនួន​១០៤​ថង់​តូច​។​

​លោក​វរសេនីយ៍ទោ សុខ និមល នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ទាំងអស់​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ គ្រញូង​