បញ្ជូន​បុរស​បីនាក់​ទៅ​តុលាការ​ករណី​គ្រឿងញៀន

729
ចែករម្លែក

​​ដោយ ​: ​អង្គរតូច​/​សៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​២២ ​ខែតុលា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ករណី​គ្រឿងញៀន​។​

លោក​វរសេនីយ៍ឯក ​អ៊ុ សា​អាត នាយ​កា​រិ​យាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ឲ្យដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១.​ឈ្មោះ ចាន់ វាសនា​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨១​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ​។​ទី​២.​ឈ្មោះ ឈឹម មករា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩២ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក​។ ទី​៣.​ឈ្មោះ ឈឹម រតនា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩០ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក​។ ពួកគេ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

ពេល​ចាប់ខ្លួន​ដកហូត ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១៤​កញ្ចប់​ស្មើនឹង​ទំងន់​៣,៤​ក្រាម (​ទំងន់​សុទ្ធ​)​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ទូរស័ព្ទដៃ​ចំនួន​០៤ គ្រឿង​។ បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ ២០១៨៕​B