បញ្ជូន​បុរស​ម្នាក់​ដែល​ចាប់រំលោភ​នារី​ម្នាក់​បានសម្រេច​ពីរដង​មក​តុលាការ​

613

(​ភ្នំពេញ​)៖ បុរស​ម្នាក់​ឃើញ​នារី​ម្នាក់​ដេក​លង់លក់​ចំហរទ្វារ ហើយក៏​ចូលទៅ​ចាប់រំលោភ​បានសម្រេច រហូតដល់​ទៅ​២​ដង​រយៈពេល​តែមួយ​ភ្លែត ហើយ​ត្រូវ​នាង​ស្រែក​ឆោឡោឡើង​ផ្អើល​អ្នកជិតខាង ព័ទ្ធចាប់​ប្រគល់​ឲ្យ​ប៉ូលិស​បាន​ត្រូវ​សមត្ថកិច្ច​កក​សាង​សំណុំរឿង បញ្ជូនមក​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​នៅ​រសៀល​ថ្ងៃទី​២៦​ខែតុលា​។​

​ករណីនេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៖១៥​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ​បន្ទប់​ជួល ក្នុងភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​ជនសង្ស័យ​ឈ្មោះ ជីវ ធា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​បន្ទប់​ជួល លេខ​៤ ផ្លូវលំ ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។ ចំណែក​នារី​រងគ្រោះ ឈ្មោះ ថ គ ហ អាយុ​២២​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​លេខ​១ ជាប់​គ្នា​ជាមួយ​បន្ទប់ ជនសង្ស័យ ។​

​ប្រភពពី​នារី​រងគ្រោះ រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថ មុន​កើតហេតុ ម៉ោង​៩​យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ ប្អូនប្រុស​ស្រី​២​នាក់​របស់​នាង បាន​សុំ​ចេញទៅ​ដើរលេង រួមជាមួយ​មិត្ត​ភ័​ក្រ​ផ្សេងទៀត​នៅ​ខាងក្រៅ​។ ក្រោយពី​ប្អូនៗ​ចេញទៅ​បាត់ នាង​ក៍​ដេក​លេង​លើ​កន្ទេល​ក្នុង​បន្ទប់ ដោយ​ហត់នឿយ​នឹង​ការងារ​ពេក ក៏​លង់លក់​បាត់ទៅ ដោយ​ភ្លេច​ទាំង​បិទទ្វារ ដាក់​គន្លឹះ ស្រាប់តែ​ជនសង្ស័យ ដើរ​ចូលមក ចាប់ខ្លួន​សង្កត់ជាប់​ស​ម្រា​ត​ខោ​នាង ហើយក៏​ធ្វើ​សកម្មភាព រំលោភ នាង​បានសម្រេច​រហូតដល់​ទៅ​២​ដង​រយៈពេល​តែមួយ​ភ្លែត​។ ពេលនោះ​នាង​ក៏​រើបម្រះ​រួច ស្រែក​អោយ​អ្នកជិតខាង​ជួយ ពេលនោះ​ជនសង្ស័យ​ក៏​រត់គេច​ចូលទៅ​សម្ងំ​ក្នុង​បន្ទប់​របស់គេ ខ្ទាស់​ទ្វារ​ហើយ​នាង​ក៏​ប្តឹង​ប៉ូលិស​អោយមក​ហៅ​និង​នាំខ្លួន​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​តែម្តង ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ចាប់រំលោភ​នារី​រងគ្រោះ បានសម្រេច​២​ដង ក្នុង​រយៈពេល​មួយ​ភ្លែត​ពិតប្រាកដ​មែន​។ ហើយ​មូលហេតុ​ដែលនាំអោយ​គេ​ចូលចាប់​នារី​រងគ្រោះ​រំលោភ​នោះ ព្រោះ​ពេលដែល​គេ​មកពី​ដើរលេង​វិញ ឃើញ​ទ្វារ​បន្ទប់​ចំហ ក្រឡេកឃើញ​នាង ដេក​ទំនង​ពេក​ខ្លួន​មាន​អារម្មណ៍​ចង់​រួមភេទ ក៏​ដើរ​ចូលចាប់​នាង​រំលោភ​តែម្តងទៅ​៕L ដោយៈ ស​រិ​ទ្ធ​