បញ្ជូន​បុរស​ម្នាក់​ទៅ​ប៉េអឹម​ខេត្ត​ពីបទ​លួច​លុយ​អ្នកលក់​បន្លែ​

944
ចែករម្លែក
ជនសង្ស័យ​ឈ្មោះ អឿន សុខ​រ៉ា (​រូប​៖ គ្រញូង​)

​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​ប៉េអឹម​ក្រុង​បាត់ដំបង បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​ទីបញ្ជាការ​ប៉េអឹម​ខេត្ត ពីបទ​លួច​ប្រព្រឹត្ត កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ហើយ​ត្រូវ​កម្លាំង​ប៉េអឹម​ក្រុង​បាត់ដំបង​ចាប់ខ្លួនបាន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ប្រាក់​របស់​បុរស​ម្នាក់​ជា​អ្នកលក់​បន្លែ​។​

​មន្ត្រី​អាវុធហត្ថ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ អឿន សុខ​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករសំណង់ នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ លីម តូ​យ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​លក់​បន្លែ​រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ព្រមទាំង​ដកហូត​បាន​ប្រាក់​មកវិញ ចំនួន​១០​លាន​រៀល ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​អាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ទីបញ្ជាការ​ប៉េអឹម​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖ គ្រញូង​